អាមេរិកកែសម្រួលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី

Chia sẻ
(VOVworld) - នាថ្ងៃទី២ កុម្ភៈ ក្រសួងហិរញ្ញវត្ថុអាមេរិក
បានធ្វើការកែសម្រួលនូវ បទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី
 សំដៅបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាស
អាមេរិកនៅរុស្ស៊ីនាំចូលផលិតផលខាងបច្ចេកវិទ្យា
ពត៌មានចាំបាច់មួយចំនួន។ 
អាមេរិកកែសម្រួលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី - ảnh 1

(VOVworld) - នាថ្ងៃទី២ កុម្ភៈ ក្រសួងហិរញ្ញវត្ថុអាមេរិកបានធ្វើការកែសម្រួលនូវ
បទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី សំដៅបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាស
អាមេរិកនៅរុស្ស៊ីនាំចូលផលិតផលខាងបច្ចេកវិទ្យាពត៌មានចាំបាច់មួយចំនួន។តាម
នោះ ក្រសួងហិរញ្ញវត្ថុអាមេរិកនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកនានាធ្វើពាណិជ្ជកម្ម
ជាមួយស្ថាប័នសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ប្រសិនបើការធ្វើ ពាណិជ្ជកម្មនោះគឺ
ចាំបាច់ដើម្បីក្រុមហ៊ុននេះទទួលបានលិខិតអនុញ្ញាតឲ្យការនាំចូលផលិតផលបច្ចេក
វិទ្យាពត៌មានទៅក្នុងរុស្ស៊ី។សេតវិមានក៏បានច្រានចោលពត៌មានដែលថា​ នេះជា
សកម្មភាពបន្ធូរស្រាលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី។នាថ្ងៃដដែល អញ្ជើញថ្លែង
មតិចំពោះមុខក្រុមប្រឹក្សាសន្តិសុខអ.ស.ប ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំនៅអ.ស.ប
លោកស្រី Nikki Haley ប្រកាសថា វ៉ាស៊ីនតោននឹងមិន លុបចោលបទដាក់ទណ្ឌកម្ម
ទៅលើរុស្ស៊ីប្រសិនបើឧបទ្វីបគ្រឹមនៅតែចំណុះ រុស្ស៊ីនោះ។
កាលពីខែធ្នូ ឆ្នាំ២០១៦ រដ្ឋអំណាចអតីតប្រធានាធិបតីលោក​ Barack Obama
 បានប្រកាសបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនតម្រង់ទៅលើស្ថាប័នស៊ើបការ
សម្ងាត់ស្នូលចំនួន២របស់រុស្ស៊ី ក្នុងនោះមាន FSB សំដៅតបតវិញនូវសកម្មភាព
 នានាដែលវ៉ាស៊ីនតោនចាត់ទុកថា ជាសកម្មភាពយាយីរបស់ស្ថាប័នសន្តិសុខ
រុស្ស៊ី តម្រង់ទៅលើអ្នកកាទូតអាមេរិកនៅម៉ូស្គូ ក៏ដូចជាយុទ្ធនាការវាយប្រហារ
តាម បណ្ដាញអ៊ីនធឺណែតដែលអាមេរិកចោទប្រកាន់ដោយវិមានគ្រឹមឡាំងបញ្ជា
ណែនាំដើម្បីធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោតប្រធានាធិបតីនាពេលកន្លងទៅ
ផងដែរ៕

ប្រតិកម្មទៅវិញ