អាមេរិកកែសម្រួលការកំណត់ស្តីអំពីការនាំចេញអាវុធសំរាប់វៀតណាម

Chia sẻ
(VOVworld) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
ប្រចាំនៅអាមេរិក Nhat Quynh និង Huy Hoang បានឲ្យដឹងថា៖ រដ្ឋាភិបាលអាមេរិកទើបនឹងធ្វើវិសោធនកម្ម ការកំណត់ស្តីពី
ការជួញដូរអាវុធអន្តរជាតិ ក្នុងនោះ មានមាត្រាទាក់ទិនដល់
គោល នយោបាយនាំចេញអាវុធសំរាប់វៀតណាម។

អាមេរិកកែសម្រួលការកំណត់ស្តីអំពីការនាំចេញអាវុធសំរាប់វៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (Image: VOV)

(VOVworld) – តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក
Nhat Quynh និង Huy Hoang បានឲ្យដឹងថា៖ រដ្ឋាភិបាលអាមេរិកទើបនឹងធ្វើ
វិសោធនកម្ម ការកំណត់ស្តីពីការជួញដូរអាវុធអន្តរជាតិ ក្នុងនោះ មានមាត្រា
ទាក់ទិនដល់គោល នយោបាយនាំចេញអាវុធសំរាប់វៀតណាម។ នេះគឺជា
ជំហានជាបន្តក្នុងការអនុវត្តសេចក្តីសម្រេចលុបចោលមួយផ្នែកស្តីពីបទដាក់
ទណ្ឌកម្មអាវុធរបស់អាមេរិកទៅលើ វៀតណាម។ ក្នុងសេចក្តីប្រកាសមួយ
ដែលបានចុះផ្សាយលើកាសែតសាធារណៈ សហរដ្ឋ នាថ្ងៃទី ១០ វិច្ឆិកា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖ រដ្ឋាភិបាលនៃប្រទេសនេះបាន
ដំណើរការធ្វើវិសោធនកម្មការកំណត់អំពីការជួញដូរអាវុធចំពោះ​វៀតណាម។
តាមនោះ អាមេរិកអាចពិនិត្យមើលការនាំចេញសម្ភារៈនិងសេវ៉ាកម្មការពារ ប្រទេសសំរាប់វៀតណាមដោយឈរលើករណីជាក់ស្តែង។ ការកែសម្រួលការ
កំណត់ពោល ខាងលើបានចូលជាធរមានចាប់ពីថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០១៤
តទៅ៕

ប្រតិកម្មទៅវិញ