|
អាមេរិកក្លាយទៅជាប្រទេសផលិតប្រេងឧស្ម័ន្ធធំបំផុតលើសកលលោក (Image: VNA) |
(VOVworld) - បដិវត្តន៍ក្នុងការស្រង់ចេញប្រេងពីថ្មឆៅជាមូលហេតុស្នូលដែល
ជួយឧបត្ថម្ភអាមេរិកនាំមុខអារ៉ាប់ប៊ីសាអ៊ូឌីតនិងរុស្ស៊ីដើម្បីក្លាយទៅជាប្រទេស
ផលិតប្រេងកាត់ធំបំផុតក្នុងឆ្នាំ ២០១៤។ នេះគឺជាសន្និដ្ឋានក្នុងរបាយការណ៍
ដែលត្រូវបានប្រកាសនាចុងសប្តាហ៍របស់ក្រុមហ៊ុនថាមពលអង់គ្លេស British
Petroleum (BP)។ បទថ្លែងការរបស់អ្នកជំនាញការសេដ្ឋកិច្ចជួរមុខរបស់ BP
លោក Spencer Dale នៅវេទិការមួយស្តីពីថាមពលនៅទីក្រុងវ៉ាស៊ីនតោនបាន
ចាត់ទុកថា៖ ពិភពលោកកំពុងធ្វើជាសាក្សីនូវការផ្លាស់ប្តូរទីតាំងរវាងបណ្ដា
ប្រទេសផ្គត់ផ្គង់ថាមពលស្នូលសំរាប់ខឿនសេដ្ឋកិច្ចសកល។ នាបច្ចុប្បន្ន
ទន្និផលផលិតប្រេងកាត់របស់អាមេរិកក្នុងឆ្នាំ ២០១៤ បានកើនបន្ថែម ១,៤
លានធុង៕