អាមេរិកកំពុងតែពិចារណាពិនិត្យមើលការដកទាហានទាំងស្រុងចេញពីអាហ្វហ្គានីស្ថាន

Chia sẻ

(VOVworld) – នាថ្ងៃទី ៩ កក្កដា ប្រធានាធិបតីអាមេរិក លោក Barack Obama កំពុងតែពិចារណាពិនិត្យមើលការដកទាហានទាំងស្រុងរបស់ប្រទេសនេះចេញ
ពីអាហ្វហ្គានីស្ថាន​នាឆ្នាំ ២០១៤ជំនួសដោយការរក្សាកងកំលាំងនៅប្រទេស
អាស៊ីនិរតីនេះ។ 

អាមេរិកកំពុងតែពិចារណាពិនិត្យមើលការដកទាហានទាំងស្រុងចេញពីអាហ្វហ្គានីស្ថាន - ảnh 1
អាមេរិកកំពុងតែពិចារណាពិនិត្យមើលការដកទាហានទាំងស្រុងរបស់ប្រទេសនេះចេញពី
អាហ្វហ្គានីស្ថាននាឆ្នាំ ២០១៤ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ៩ កក្កដា ប្រធានាធិបតីអាមេរិក លោក Barack Obama កំពុងតែ
ពិចារណាពិនិត្យមើលការដកទាហានទាំងស្រុងរបស់ប្រទេសនេះចេញពីអាហ្វហ្គានីស្ថាន​
នាឆ្នាំ ២០១៤ជំនួសដោយការរក្សាកងកំលាំងនៅប្រទេសអាស៊ីនិរតីនេះ។ កាយវិការពោល
ខាងលើបានបង្ហាញនូវការអស់សង្ឃឹមរបស់អាមេរិកក្នុងទំនាក់ទំនងសហប្រតិបត្តិការជា
មួយរដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Hamid Karzai។ ក្នុងពេលនោះ អ្នកនាំពាក្យវិមានបញ្ចកោណ លោក George Little បានបដិសេធឆ្លើយសំណួរអំពីការដែល រដ្ឋមន្ត្រីការពារប្រទេស អាមេរិក លោក Chuck Hagel គាំទ្រការរក្សាកងកំលាំងអាមេរិកមួយ
នៅ អាហ្វហ្គានីស្ថានដែរឬទេ។ បណ្ដាមន្ត្រីរបស់វិមានសរមិនបដិសេធរាល់ព័ត៌មាន ដែល
បានអះអាងថា៖ រដ្ឋអំណាចរបស់ លោក Obama កាន់តែអស់សង្ឃឹមចំពោះ កាយវិការនិង
គោលនយោបាយរបស់ប្រធានាធិបតីអាហ្វហ្គានីស្ថានពីមួយថ្ងៃទៅ មួយថ្ងៃ៕

ប្រតិកម្មទៅវិញ