នៅថ្ងៃទី២២ ខែតុលា វិមានបញ្ចកោណបានចេញសេចក្ដីប្រកាសថា មេដឹកនាំ ជាន់ខ្ពស់ម្នាក់របស់បណ្ដាញភេរវកម្មអន្តរជាតិ al-Qaeda ត្រូវកំតេចដោយដ្រូនរបស់ អាមេរិកក្នុងការវាយប្រហារតាមជើងអាកាសនៅស៊ីរី។ ការវាយប្រហារត្រូវបានធ្វើឡើង នៅតំបន់ពាយ័ព្យស៊ីរី ហើយបានកំទេចលោក Abdul Hamid al-Matar ដែលជា មេដឹកនាំជាន់ខ្ពស់ម្នាក់របស់ al-Qaeda។
ការវាយប្រហារតាមជើងអាកាសខាងលើបានដំណើរការ មិនយូរប៉ុន្មានក្រោយពី មូលដ្ឋាន Al-Tanf របស់អាមេរិកនៅស៊ីរី ក៏ទទួលរងការវាយប្រហារដោយដ្រូនផងដែរ។ នេះជាមូលដ្ឋានស្ថិតនៅតំបន់ភាគខាងត្បូងស៊ីរី ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៦ នៅក្នុងក្របខ័ណ្ឌយុទ្ធនាការប្រឆាំងនឹង IS របស់អាមេរិក។ រដ្ឋាភិបាលស៊ីរីបាន ឡើងសម្លេងជាច្រើនលើកច្រើនសារប្រឆាំងជំទាស់ទាហានអាមេរិកបោះមូលដ្ឋាននៅទីនេះ៕