អាមេរិក អង់គ្លេសនិងបារាំងដាក់ជូនពង្រាងសេចក្ដីសំរេចចិត្តទាក់ទិនដល់ករណីវាយប្រហារដោយជាតិគីមីពុលនៅស៊ីរី

Chia sẻ
(VOVworld) - នាថ្ងៃទី១១ មេសា ឯកអគ្គរដ្ឋទូត
អង់គ្លេសប្រចាំនៅអ.ស.បលោក Matthew Rycroft ឲ្យ
ដឹងថា អង់គ្លេស បារាំងនិងអាមេរិកបានដាក់ជូនក្រុម
ប្រឹក្សា សន្តិសុខអ.ស.បពង្រាងសេចក្ដីសំរេចចិត្តថ្មី
តាមនោះសំណូមពរឲ្យស៊ើបអង្កេត អំពីរឿងហេតុដែលត្រូវបានចាត់ទុកថា ជាករណីវាយប្រហារដោយអាវុធគីមីនៅ ទីរួមខេត្ត Khan Sheikhun ខេត្ត Idlib ប្រទេសស៊ីរី។
អាមេរិក អង់គ្លេសនិងបារាំងដាក់ជូនពង្រាងសេចក្ដីសំរេចចិត្តទាក់ទិនដល់ករណីវាយប្រហារដោយជាតិគីមីពុលនៅស៊ីរី - ảnh 1
កិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីស្ថានភាពនៅស៊ីរីកាលពីថ្ងៃទី៧ មេសា
 (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១១ មេសា ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅអ.ស.ប
លោក Matthew Rycroft ឲ្យដឹងថា អង់គ្លេស បារាំងនិងអាមេរិកបានដាក់ជូនក្រុម
ប្រឹក្សា សន្តិសុខអ.ស.បពង្រាងសេចក្ដីសំរេចចិត្តថ្មី តាមនោះសំណូមពរឲ្យស៊ើប
អង្កេត អំពីរឿងហេតុដែលត្រូវបានចាត់ទុកថា ជាករណីវាយប្រហារដោយអាវុធគីមី
នៅទីរួមខេត្ត Khan Sheikhun ខេត្ត Idlib ប្រទេសស៊ីរី។
នាថ្ងៃដដែល ប្រធានស្នងការកលយុទ្ធនៃមេបញ្ជាការដ្ឋានកងកម្លាំងប្រដាប់
អាវុធ រុស្ស៊ី ឧត្តមសេនីយ៍ទោ Sergei Rudskoy ឲ្យដឹងថា រដ្ឋអំណាចស៊ីរី ត្រៀមខ្លួនជា
ស្រេចអនុញ្ញាតឲ្យអ្នកជំនាញការអន្តរជាតិមកត្រួតពិនិត្យមូលដ្ឋានសឹករបស់ស៊ីរី
ដើម្បីស្វែងរកស្លាក់ស្នាមនៃអាវុធគីមី។លោករូបនេះក៏បានឲ្យដឹងថែមទៀតថា
ក្រុមឧទ្ទាមកំពុងពង្រាយជាតិគីមីពុលនៅទីក្រុង Khan Shaykhun ព្រលានយន្តហោះ
 Jira និងប៉ែកខាងលិចទីក្រុង Aleppo។តាមលោក Rudskoy ថា គោល ដៅនៃអំពើ
នេះគឺប្រឌិតមូលហេតុផ្សេងទៀតដើម្បីចោទប្រកាន់រដ្ឋអំណាចស៊ីរីប្រើប្រាស់
អាវុធគីមី ហើយសំដៅញុះញង់ការវាយប្រហារថ្មីរបស់អាមេរិក៕

ប្រតិកម្មទៅវិញ