វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ Moderna។ (រូបថត៖ AFP/TTXVN) |
នាថ្ងៃទី៣ ខែសីហា សេតវិមានបានជូនដំណឹងថា អាមេរិកបានឧបត្ថម្ភនិងដឹក ជញ្ជូនវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង១១០លានដូសទៅកាន់ប្រទេសនិងតំបន់ ដែនដីចំនួនជាង៦០។ កាយវិការនេះប្រព្រឹត្តទៅ ២ ខែក្រោយពីរដ្ឋអំណាចលោក ប្រធានាធិបតី Joe Biden ប្រកាសពីផែនការចែក រំលែកវ៉ាក់សាំងលើទូទាំងពិភព លោក។ សេតវិមានឲ្យដឹងថា ភាគច្រើនក្នុងកញ្ចប់វ៉ាក់សាំង ១១០ លានដូសនេះ ត្រូវ បានចែករំលែកតាមរយៈយន្តការ COVAX។ មុននោះ ក្នុងខែមិថុនា លោកប្រធានា ធិបតី Joe Biden បានសន្យាឧបត្ថម្ភវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ចំនួន៥០០លាន ដូសជូនប្រទេសមានប្រាក់ចំណូលទាបជាងអាមេរិកចំនួន៩២ ក្នុងនោះវ៉ាក់សាំង ២០០ លានដូសនឹងត្រូវបានចែកចាយក្នុងឆ្នាំនេះតែម្ដង ខណៈដែលចំនួន៣០០លានដូស នៅសេសសល់នឹងត្រូវបានចែកចាយក្នុងឆមាស ទី១ឆ្នាំ២០២២។
ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងព្រុចសែល ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ បែលហ្ស៊ិកនឹងឧបត្ថម្ភវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៤លានដូស សម្រាប់យន្តការ COVAX។ កញ្ចប់វ៉ាក់សាំងនេះភាគច្រើនត្រូវបានផ្ដល់ជូនប្រទេស Balkan ខាងលិច ប្រទេសជុំវិញនានានៅអឺរ៉ុបបូព៌ា អឺរ៉ុបខាងត្បូងនិងទ្វីបអាហ្វ្រិក៕