អាមេរិក និងចិនបានឯកភាព លើកកម្ពស់ទំនាក់ទំនងទ្វេភាគីតាម​ទិសដៅ​តម្លាភាព ស្ថិរភាព និងនិរន្តរភាព

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៦ ខែធ្នូ ក្រសួងការបរទេសចិនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Antony Blinken ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ ដូចជាស្ថានភាពនៅមជ្ឈិមបូព៌ា និងជម្លោះហាម៉ាស-អ៊ីស្រាអែល។ 
អាមេរិក និងចិនបានឯកភាព លើកកម្ពស់ទំនាក់ទំនងទ្វេភាគីតាម​ទិសដៅ​តម្លាភាព ស្ថិរភាព និងនិរន្តរភាព - ảnh 1រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងសមភាគីអាមេរិក លោក Antony Blinken ក្នុងជំនួបកាលពីថ្ងៃទី ២៦ ខែតុលា។ រូថបត៖ AFP/TTXVN

ថ្លែងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Wang Yi បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគួតែអនុវត្តឱ្យបានល្អនូវទស្សនរួមដែលសម្រេចបានបន្ទាប់ពីកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះរវាងប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក Joe Biden នៅទីក្រុង San Francisco (សហរដ្ឋអាមេរិក) សំដៅពង្រឹងសន្ទុះស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក ជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកតាមទិសដៅប្រកបដោយតម្លាភាព ស្ថិរភាព និងនិរន្តរភាព។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចែករំលែកទស្សនៈរបស់ទីក្រុងវ៉ាស៊ីនតោន លើបញ្ហាមជ្ឈិមបូព៌ា និងជម្លោះហាម៉ាស- អ៊ីស្រាអែល ដែលក្នុងនោះលោកបានសង្កត់ធ្ងន់លើការគាំទ្រសម្រាប់ដំណោះស្រាយរដ្ឋពីរ; ហើយបានយល់ព្រមរក្សាការទាក់ទងគ្នាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា។

នៅពាក់កណ្តាលខែវិច្ឆិកា ប្រធានរដ្ឋចិន លោក Xi Jinping និងប្រធានាធិបតីអាមេរិក លោក Joe Biden មានជំនួបមួយនៅខាងក្រៅនៃកិច្ចប្រជុំកំពូលនៃសប្តាហ៍សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលបានបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី ហើយបានឯកភាព គ្រប់គ្រងទំនាក់ទំនងនេះប្រកបដោយមានទំនួលខុសត្រូវ៕

ប្រតិកម្មទៅវិញ