រូបថត៖ Reuters |
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីល ចំនួន ៨គ្រាប់ ដើម្បីឆ្លើយតបទៅនឹង ការសាកល្បងបាញ់បង្ហោះមីស៊ីល ៨គ្រាប់ របស់កូរ៉េខាងជើង មួយថ្ងៃមុននេះ។
ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លីចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ចប់សមយុទ្ធយោធារួមគ្នា។ កូរ៉េខាងជើងបានហៅសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូងថា ជាភស្តុតាងដែលបង្ហាញថា អាមេរិកនៅតែបន្តគោលនយោបាយអរិភាពរបស់ខ្លួនចំពោះប្រទេសនេះ បើទោះជាអាមេរិកនៅតែនិយាយអំពីដំណោះស្រាយការទូតក៏ដោយ៕