អាមេរិក ជប៉ុននិងកូរ៉េខាងត្បូងឯកភាពជំរុញសេចក្ដីសំរេចចិត្តស្ដីពីការដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ

Chia sẻ
(VOVWORLD) - បណ្ដាថ្នាក់ដឹកនាំអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង នាថ្ងៃទី៦ កក្កដា បានឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីជំរុញសេចក្ដីសំរេចចិត្តនៅក្រុមប្រឹក្សាសន្តិសុខអ.ស.បស្ដីពីការដាក់ទណ្ឌកម្មឲ្យបានរឹងមាំជាងមុនទៅលើ ស.ប.បកូរ៉េ ក្រោយពីករណីបាញ់បង្ហោះកាំជ្រួចនាពេលថ្មីៗនេះរបស់ព្យុងយ៉ាង។
អាមេរិក ជប៉ុននិងកូរ៉េខាងត្បូងឯកភាពជំរុញសេចក្ដីសំរេចចិត្តស្ដីពីការដាក់ទណ្ឌកម្មទៅលើស.ប.បកូរ៉េ - ảnh 1 បេសកជនរបស់អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងក្នុងកិច្ចប្រជុំនៅទីក្រុងតូក្យូកាលពីថ្ងៃទី២៥ មេសា កន្លងទៅ (រូបថត៖AFP/TTXVN)

(VOVworld) - បណ្ដាថ្នាក់ដឹកនាំអាមេរិក ជប៉ុននិងកូរ៉េខាងត្បូង នាថ្ងៃទី៦ កក្កដា បានឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីជំរុញសេចក្ដីសំរេចចិត្តនៅក្រុមប្រឹក្សាសន្តិសុខអ.ស.បស្ដីពីការដាក់ទណ្ឌកម្មឲ្យបានរឹងមាំជាងមុនទៅលើ ស.ប.បកូរ៉េ ក្រោយពីករណីបាញ់បង្ហោះកាំជ្រួចនាពេលថ្មីៗនេះរបស់ព្យុងយ៉ាង។ នៅកិច្ចប្រជុំត្រីភាគីមុននឹងសន្និសីទកំពូលក្រុមប្រទេសមានសេដ្ឋ កិច្ចធំបំផុតលើ ពិភពលោក (G២០) នៅទីក្រុង Hamburg របស់អាល្លឺម៉ង់ ប្រធានាធិបតីអាមេរិក លោក Donald Trump នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានាធិបតី កូរ៉េខាងត្បូងលោក Moon Jae-in បានសន្យានឹងបង្កើនសម្ពាធទៅលើស.ប.ប កូរ៉េ។ថ្នាក់ដឹកនាំទាំងបីរូបនេះក៏បានជំរុញឲ្យចិនដើរតួនាទីធំជាងមុនក្នុងការដាក់ កំហិតលើមហិច្ឆតានុយក្លេអ៊ែររបស់ព្យុងយ៉ាង ព្រមទាំងសង្កត់ធ្ងន់ទៅលើតួនាទី សំខាន់របស់រុស្ស៊ីក្នុងការខំប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ផងដែរ៕

ប្រតិកម្មទៅវិញ