អាមេរិក - ជប៉ុន - កូរ៉េខាងត្បូង ឯកភាពគ្នាដើម្បីជំរុញដំណើរការរំសាយអាវុធនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ

Chia sẻ
(VOVWORLD) -  នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងបីរូបបានបញ្ជាក់ជាថ្មីម្ដងទៀតពីសារៈសំខាន់ នៃកិច្ចសហប្រ តិបត្តិការរវាងអាមេរិក - កូរ៉េខាងត្បូង - ជប៉ុនដើម្បីសម្រេចបាននូវគោលដៅរួមមួយនៃការដោះស្រាយទាំងស្រុងបញ្ហានុយក្លេអ៊ែរស.ប.បកូរ៉េក៏ដូចជាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ។

នាថ្ងៃទី ១៤ ខែមករានៅទីក្រុង East Palo Alto នៃរដ្ឋកាលីហ្វ័រញ៉ា ប្រទេសអាមេរិក រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Mike Pompeo និងសមភាគីកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha និងលោក Toshimitsu Motegi របស់ជប៉ុន បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ខ្លួនសំដៅជំរុញដំណើរការនៃការរំសាយអាវុធ នុយក្លេអ៊ែររបស់ស.ប.បកូរ៉េក្នុងបរិបទនៃការពិភាក្សានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីន តោននិងព្យុងយ៉ាងកំពុងត្រូវបានឆាប់ទ្រឹង។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងបីរូបបានបញ្ជាក់ជាថ្មីម្ដងទៀតពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាមេរិក - កូរ៉េខាងត្បូង - ជប៉ុនដើម្បីសម្រេចបាននូវគោលដៅរួមមួយនៃការដោះស្រាយទាំងស្រុងបញ្ហានុយក្លេអ៊ែរស.ប.បកូរ៉េក៏ដូចជាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ