អាមេរិក៖ FED បញ្ចប់កម្មវិធីជួយឧបត្ថម្ភទាំងស្រុងនិងរក្សាការប្រាក់ទាប

Chia sẻ
(VOVworld) – នាថ្ងៃទី ២៩ តុលា ធនាគារកណ្ដាលអាមេរិកបានសម្រេចបញ្ចប់ ផ្តល់បណ្ដាកញ្ចប់ជំនួយទាំងស្រុង ប៉ុន្តែ នៅរក្សាកំរិតប្រាក់ការទាបសំដៅជំរុញ ការវិនិយោគនិងឥណទាន។

អាមេរិក៖ FED បញ្ចប់កម្មវិធីជួយឧបត្ថម្ភទាំងស្រុងនិងរក្សាការប្រាក់ទាប  - ảnh 1
អាមេរិក៖ FED បញ្ចប់កម្មវិធីជួយឧបត្ថម្ភទាំងស្រុងនិងរក្សាការប្រាក់ទាប (Image: VNA)

(VOVworld) – នាថ្ងៃទី ២៩ តុលា ធនាគារកណ្ដាលអាមេរិកបានសម្រេចបញ្ចប់ ផ្តល់បណ្ដាកញ្ចប់ជំនួយទាំងស្រុង ប៉ុន្តែ នៅរក្សាកំរិតប្រាក់ការទាបសំដៅជំរុញ ការវិនិយោគនិងឥណទាន។ សេចក្តីប្រកាសរបស់គណៈកម្មាធិការទីផ្សារបើក
ទូលាយ សហរដ្ឋ (FOMC) បានឲ្យដឹងថា៖ ក្រោយរយៈពេល ២ ថ្ងៃធ្វើការធនាគារ
ផ្ទុកបំរុងសហ​រដ្ឋ (FED) បានសម្រេចបញ្ចប់កម្មវិធីជួយឧបត្ថម្ភ (QE) ទាំងស្រុង
ដែលបានអូស បន្លាយពីខែវិច្ឆិការឆ្នាំ ២០០៨ មកសំដៅជួយខឿនសេដ្ឋកិច្ច
អាមេរិកជំនះពុះពារលើឱនភាពសេដ្ឋកិច្ច ២០០៧-២០០៩។   

មូលហេតុនាំទៅដល់សេចក្តីសម្រេចពោលខាងលើគឺ៖ FED ជឿជាក់ទៅលើការ
ស្តារឡើងវិញរបស់ខឿនសេដ្ឋកិច្ចអាមេរិកទោះបីជាខឿនសេដ្ឋកិច្ចសកលកំពុង
មាននិន្នាការអភិវឌ្ឍន៍យឹតយ៉ាវជាងក្តី។ ម៉្យាងទៀងទីផ្សារអាជីពរបស់អាមេរិក
ត្រូវបានកែលំអរជាបន្តបន្ទាប់ក្នុងរយៈពេល ៨ ខែកន្លងមក។ កំរិតបាត់អាជីពក្នុង
ខែកញ្ញាបានថយចុះពី ៦,១% ដល់ ៥,៩%។ នេះគឺជាកំរិតបាត់អាជីពទាប បំផុតនៅអាមេរិកក្នុងរយៈពេល ៦ ឆ្នាំ កន្លងមក៕

ប្រតិកម្មទៅវិញ