អាមេនី និងអាស៊ែបៃហ្សង់ឯកភាពគ្នាធ្វើប្រក្រតីភាពទំនាក់ទំនងជាជំហានៗ

Chia sẻ
(VOVWORLD) - ទីក្រុងបាគូនឹងដោះលែងឲ្យមានសេរីភាពអ្នកទោសសង្រ្គាមអាមេនីចំនួន ៣២ នាក់ ខណៈដែលទីក្រុង Yerevan នឹងដោះលែងឲ្យមានសេរីភាពចំពោះកងទ័ពអាស៊ែបៃហ្សង់ចំនួន ២ នាក់វិញ។
អាមេនី និងអាស៊ែបៃហ្សង់ឯកភាពគ្នាធ្វើប្រក្រតីភាពទំនាក់ទំនងជាជំហានៗ - ảnh 1ជំនួបចរចារវាងអាមេនី និងអាស៊ែបៃហ្សង់នៅតេហេរ៉ង់ (អ៊ីរ៉ង់) ។ រូបថត៖ AFP/TTXVN

ក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលថ្ងៃទី ៧ ខែធ្នូ អាមេនី និងអាស៊ែបៃហ្សង់បានឯកភាពគ្នា "អនុវត្តន៍ជំហានជាក់ស្តែងដើម្បីកសាងទំនុកចិត្ត" និងអះអាងជាថ្មីម្ដងទៀតថា "គោលបំណងប្រក្រតីភាពទំនាក់ទំនង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព" ។ ទីក្រុងបាគូនឹងដោះលែងឲ្យមានសេរីភាពអ្នកទោសសង្រ្គាមអាមេនីចំនួន ៣២ នាក់ ខណៈដែលទីក្រុង Yerevan នឹងដោះលែងឲ្យមានសេរីភាពចំពោះកងទ័ពអាស៊ែបៃហ្សង់ចំនួន ២ នាក់វិញ។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាមេនី និងអាស៊ែបៃហ្សង់សុទ្ធតែបានប្រកាសត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបិទបញ្ចប់ជម្លោះរាប់សិបទសវត្សរ៍នៅ Nagorny-Karabakh ដែលជាតំបន់ភ្នំស្ថិតនៅជ្រៅក្នុងទឹកដី អាស៊ែបៃហ្សង់ ប៉ុន្តែជាកន្លែងដែលប្រជាជនភាគច្រើនមានដើមកំណើតអាមេនី។ កិច្ចចរចាសន្តិភាព ដែលត្រូវបានអន្តរជាតិសម្របសម្រួលកាលពីមុនមិនបង្កើតជំហានទម្លុះទម្លាយណាមួយឡើយ ប៉ុន្តែថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានទំនុកចិត្តថាកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយអាចត្រូវបានចុះហត្ថលេខានៅចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ