បណ្ដាអ្នកជំនាញនៅសិក្ខា សាលាបានចាត់ទុកថា ដើម្បីជួយសង្គ្រោះសហគ្រាសក្រោយជំងឺ Covid-19 រដ្ឋាភិបាលវៀតណាមត្រូវការចេញប្រកាសគោលនយោបាយឧបត្ថម្ភបន្ទាន់នាពេលមុខនេះដើម្បីលើកទឹកចិត្តការវិនិយោគឯកជនក្នុងប្រទេស ទាក់ ទាញទុន FDI ជំរុញការនាំចេញ បើកការចំណាយ ទុនវិនិយោគសាធារណៈ និងលើកទឹកចិត្តការប្រើប្រាស់ទំនិញក្នុងប្រទេសផងដែរ។ ចំពោះដំណោះ ស្រាយដ៏យូរអង្វែងនោះ គឺកែទម្រង់របៀបរបប បន្តផ្ដោតសំខាន់ទៅលើការ បណ្ដុះបណ្ដាលធនធានមនុស្ស អភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាថ្មីៗនិងជំរុញ ការច្នៃប្រឌិត។
បណ្ដាអ្នកជំនាញក៏បានសង្ឃឹមថា ការងារកែទម្រង់បែបបទរដ្ឋបាល កែលម្អបរិយាកាសអាជីវកម្មនឹងត្រូវបានអនុវត្តយ៉ាងជាក់ស្ដែងនាពេលខាងមុខ សំដៅបង្កើតកម្លាំងចលករសម្រាប់សេដ្ឋកិច្ចក្រោយជំងឺ Covid-19 ផងដែរ៕