|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិង
ថ្លែងមតិបើកវេទិការជាន់ខ្ពស់បច្ចេវិទ្យាព័ត៌មាននិងផ្សព្វផ្សាយវៀតណាមឆ្នាំ២០១៣ (vov.vn) |
VOV-នាព្រឹកថ្ងៃទី២០មិថុនានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងថ្លែងមតិបើកវេទិការជាន់ខ្ពស់
បច្ចេវិទ្យាព័ត៌មាននិងផ្សព្វផ្សាយវៀតណាមឆ្នាំ២០១៣ ជាមួយប្រធានបទ
“បច្ចេកវិទ្យាព័ត៌មាន-គ្រឹះស្ថាននៃរបៀបអភិវឌ្ឍន៍ថ្មីលើកកំពស់លើគ្រប់វិស័យសម័ត្ថភាពប្រគួតប្រជែងជាតិ”។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់
ថា បច្ចេកវិទ្យាព័ត៌មានជាឧត្តមភាពអភិវឌ្ឍន៍ពិសេសមួយរបស់វៀតណាមលើមូលដ្ឋានប្រភពធនធានមនុស្សវ័យក្មេងដ៏សម្បូរនិងត្រូវបានបណ្ដុះបណ្ដាលជា
សារវន្ត។ លើស្មរតីនោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា៖
“រដ្ឋាភិបាលបានសំណូមពរក្រសួងផ្នែកដំបន់និងសហគមន៍អង្គភាពអាជីវកម្ម
អ្នកជំនាញការអ្នកស្រាវជ្រាវជ្រួតជ្រាបដ៏ច្បាស់លាស់ទស្សនៈបច្ចេកវិទ្យាព័ត៌មាន
ជាមូលដ្ឋានរបស់របៀបអភិវឌ្ឍន៍ថ្មីក្នុងបណ្ដាថ្នាក់គ្រប់គ្រងផ្នែកសេដ្ឋកិច្ចសង្គម
គ្នុងអង្គភាពអាជីវកម្មនិងសង្គមទាំងមូល ប្រមូលផ្ដុំអភិវឌ្ឍន៍និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានឆ្ពោះទៅគោលដៅលើកកំពស់លើគ្រប់វិស័យសម័ត្ថភាពប្រគួតប្រជែងជាតិ ចាត់ទុកនេះជាផ្លូវខ្លីបំផុតដើម្បីវៀតណាមដេញទាន់បណ្ដាប្រទេសអភិវឌ្ឍន៍-ឈានឡើងជាមួយសម័យ។”
ក្នុងកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងអំណរគុណចំពោះ
លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុនបានមកបំពេញទស្សន
កិច្ចនៅវៀតណាមចូលរួមវេទិការចំនឹងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវា
បង្កើតទំនាក់ទំនងការទូតនិងបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពវៀតណាម-ជប៉ុន។ វៀតណាមជានិច្ចកាលចង់ទទួលបានការជយយឧបត្ថម្ភសហប្រតិបត្តិការនិងរៀនសូត្របទពិសោធន៍របស់ជប៉ុន ជាមហាអំណាចជួរមុខលើពិភពលោកអំពីបច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ៕