អភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រកបដោយសមកាលកម្ម ប្រសិទ្ធភាព ទំនើប និងសមាហរណកម្ម

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការអភិវឌ្ឍទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវយកការស្រាវជ្រាវវិទ្យាសាស្ត្រជាមូលដ្ឋានគ្រឹះ អ្នកវិទ្យាសាស្ត្រជាកម្លាំងចលករ អាជីវកម្មជាមជ្ឈភាព ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ និងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ 
អភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រកបដោយសមកាលកម្ម ប្រសិទ្ធភាព ទំនើប និងសមាហរណកម្ម - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ VOV)

នារសៀលថ្ងៃទី២៣ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទក្រោមប្រធានបទ “អភិវឌ្ឍន៍ទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយសមកាលកម្ម ប្រសិទ្ធភាព ទំនើប និងសមាហរណកម្ម” តាមទម្រង់ផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូដែលតភ្ជាប់ជាមួយនឹងខេត្ត ក្រុងទាំង៦៣។ សន្និសីទគឺសំដៅកំណត់ទិសដៅ ដាក់ចេញភារកិច្ច និងដំណោះស្រាយដើម្បីរៀបចំ ប្រតិបត្តិទីផ្សារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យកាន់តែល្អប្រសើរ ហើយពីនោះ ប្រែក្លាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទៅជាកម្លាំងផលិតភាពសំខាន់របស់សង្គម ជួយឱ្យអាជីវកម្មបង្កើតទំនិញ និងសេវាកម្មថ្មីៗជាច្រើនប្រកបដោយសមាមាត្រវិទ្យាសាស្ត្រខ្ពស់ បង្កើតកម្លាំងប្រកួតប្រជែងខ្លាំងក្លានៃខឿនសេដ្ឋកិច្ច។ អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

“ទីផ្សារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅវៀតណាមគឺជាកត្តាសំខាន់មួយនៅក្នុងរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក បក្ស និងរដ្ឋតែងតែយកចិត្តទុកដាក់ វិនិយោគ ចេញផ្សាយ ហើយអនុវត្តន៍គោលជំហរ និងគោលនយោបាយពាក់ព័ន្ធជាច្រើន ដោយហេតុនេះទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាត្រូវបានបង្កើតឡើងជាជំហានដំបូង បានអភិវឌ្ឍន៍ ហើយសម្រេចបានលទ្ធផលជាក់ស្ដែងនានា”។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការអភិវឌ្ឍទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវយកការស្រាវជ្រាវវិទ្យាសាស្ត្រជាមូលដ្ឋានគ្រឹះ អ្នកវិទ្យាសាស្ត្រជាកម្លាំងចលករ អាជីវកម្មជាមជ្ឈភាព ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ និងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវកៀរគរធនធានជាអតិបរមាពីវិស័យឯកជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពន្លឿនការផ្លាស់ប្ដូរថ្មីផលិតផលនិងសេវាកម្ម ដែលមានកម្រិតរួមបញ្ចូលបច្ចេកវិទ្យាខ្ពស់ បង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសដើម្បីចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល ហើយដណ្ដើមយកទីផ្សារអន្តរជាតិយ៉ាងឆាប់រហ័សផងដែរ៕

ប្រតិកម្មទៅវិញ