អភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេក្រហមតាមទិសដៅបៃតងនិងប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវពង្រីកសក្តានុពល ប្រៀបខ្លាំងដ៏លេចធ្លោសម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេក្រហមយ៉ាងលឿននិងប្រកបដោយចីរភាព ដើម្បីក្លាយទៅជាកម្លាំងចលករឈានមុខគេក្នុងការអភិវឌ្ឍ មានតួនាទីតម្រង់ទិស និងដឹកនាំដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងការផ្លាស់ប្ដូរគំរូកំណើនរបស់ប្រទេសជាតិ។ 
អភិវឌ្ឍន៍តំបន់ដីសណ្ដទន្លេក្រហមតាមទិសដៅបៃតងនិងប្រកបដោយចីរភាព - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (កណ្ដាល) អញ្ជើញជាអធិបតីនៅសន្និសីទ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១២ កុម្ភៈ នៅខេត្ត Quang Ninh នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទដាក់ពង្រាយផែនការសកម្មភាពរបស់រដ្ឋាភិបាលអនុវត្តន៍ សេចក្តីសម្រេចចិត្តលេខ ៣០ ចុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការធានាការពារជាតិ និងសន្តិសុខនៅតំបន់ដីសណ្ដទន្លេក្រហម រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងពន្លឿនការវិនិយោគក្នុងតំបន់ ដោយប្រធានបទ "តភ្ជាប់ការអភិវឌ្ឍ - នវានុវត្តន៍ - បៃតង និងចីរភាព"។

កម្មវិធីសកម្មភាពបដានដាក់គោលដៅ ប្រែក្លាយតំបន់ដីសណ្តទន្លេក្រហមទៅជាតំបន់ដែលមានការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព ជាមួយនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចសមហេតុផល ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ; ឧស្សាហកម្ម សេវាកម្មទំនើប និងកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គ បៃតង វិលជុំ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនឹងនោះ តំបន់នឹងក្លាយជាមជ្ឈមណ្ឌលនៃការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់របស់ប្រទេសទាំងមូល; ឈានមុខគេក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល; មានហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមស៊ីសង្វាក់គ្នា និងទំនើប មានទីក្រុងឆ្លាតវៃដែលមានការតភ្ជាប់ខ្ពស់; ដោះស្រាយជាស្ថាពរនូវស្ថានការណ៍បំពុលបរិស្ថាន និងទឹកជំនន់។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវពង្រីកសក្តានុពល ប្រៀបខ្លាំងដ៏លេចធ្លោសម្រាប់ការអភិវឌ្ឍតំបន់ដីសណ្ដទន្លេក្រហមយ៉ាងលឿននិងប្រកបដោយចីរភាព ដើម្បីក្លាយទៅជាកម្លាំងចលករឈានមុខគេក្នុងការអភិវឌ្ឍ មានតួនាទីតម្រង់ទិស និងដឹកនាំដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងការផ្លាស់ប្ដូរគំរូកំណើនរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងនូវទស្សនៈណែនាំមួយចំនួនអំពីការអភិវឌ្ឍតំបន់ ដែលក្នុងនោះផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសម្រាប់តភ្ជាប់តំបន់និងអន្តរជាតិ។ ផ្តោតលើការអភិវឌ្ឍការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបញ្ញា ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអភិវឌ្ឍន៍តំបន់ក្លាយទៅជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ បច្ចេកវិទ្យាឈានមុខគេលើទូទាំងប្រទេស ដោយផ្សារភ្ជាប់ជាមួយនឹងនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងលើកកម្ពស់គុណភាពធនធានមនុស្ស ហើយយកចិត្តទុកដាក់ដល់ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ដ៏វិសេសវិសាលផងដែរ៕

ប្រតិកម្មទៅវិញ