រីប៉ូលីសនៅឃុំ Kim Chung ស្រុក Dong Anh (ហាណូយ) បានបញ្ចូលទិន្នន័យប្រជាជនទៅក្នុងប្រព័ន្ធទិន្នន័យប្រជាជនជាតិ (រូបថត៖ VNA) |
លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ទើប បានចុះហត្ថលេខាលើសេចក្តីសម្រេចស្ដីពីការអនុម័តលើគម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យចំនួនប្រជាជនអំពីការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិក ដើម្បីបម្រើការផ្លាស់ប្តូរឌីជីថលជាតិដំណាក់កាល ២០២២ - ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០។
គោលដៅទូទៅនៃគម្រោងគឺ ប្រើប្រាស់មូលដ្ឋានទិន្នន័យចំនួនប្រជាជន ប្រព័ន្ធ កំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិក អត្តសញ្ញាណប័ណ្ឌ ប្រជាពលរដ្ឋដែលបំពាក់បន្ទះឈីបក្នុងការផ្លាស់ប្ដូរឌីជីថលជាតិប្រកបដោយភាពបត់បែន ច្នៃប្រឌិត ដោយសមស្របនឹងកម្មវិធីផ្លាស់ប្ដូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ និងតម្រង់ទិសដៅដល់ឆ្នាំ ២០៣០ ដើម្បីបម្រើ៖ ការដោះស្រាយបែបទរដ្ឋបាល និងការផ្តល់សេវាសាធារណៈតាមអ៊ីនធឺណិត; បម្រើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម; បម្រើពលរដ្ឋឌីជីថល និងបម្រើការដឹកនាំ និងការសម្រួលរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងដែរ៕