ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ថ្លែងនៅពិធីនេះ។ (រូបថត៖ TTXVN) |
ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹងទំនាក់ទំនងជាអ្នកជិតខាងមិត្តភាពជាមួយចិន ហើយត្រៀមខ្លួនជាស្រេចអភិវឌ្ឍទំនាក់ទំនងភាព ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិនឲ្យកាន់ តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យភាគី ទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការងារគ្រប់គ្រងព្រំដែន ពង្រីក ប្រសិទ្ធភាពនិងតួនាទីនៃយន្តការគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនគោកវៀតណាម-ចិន ក៏ដូចជាជំរុញឲ្យកិច្ចសហប្រតិបតិ្តការនៅតំបន់ព្រំដែនឲ្យទទួលបាន លទ្ធផលដ៏ជាក់ស្ដែងបំផុត ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។
ជាការឆ្លើយតប ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការ បរទេសចិនលោក Wang Yi បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវការបង្កើន កិច្ចសហប្រតិបត្តិការក្នុងការងារគ្រប់គ្រងព្រំដែន ពង្រីកថែមទៀតនូវតួនាទី នៃគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនគោកចិន-វៀតណាម ហើយដោះ ស្រាយឲ្យបានល្អនូវបញ្ហាដែលកើតមានឡើងនៅតាមតំបន់ព្រំដែនផងដែរ។ ការដែលភាគីទាំងពីរដោះស្រាយដោយសមហេតុផលនូវបញ្ហាព្រំដែនគោកនិងបញ្ហានៅឈូងសមុទ្រភាគខាងជើងនោះ នឹងជាបទពិសោធន៍ដ៏ថ្លៃថ្លា ដើម្បីដោះស្រាយបញ្ហានៅសមុទ្រ។
បន្ទាប់ពីពិធីរំលឹកខួប ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញទៅទស្សនា ពិព័រណ៍រូបថតស្ដីពីដំណើរការកំណត់ ខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោក វៀតណាម-ចិន ទៅទស្សនាផ្ទះតំកល់វត្ថុអនុស្សាវរីយ៍លោកប្រធានហូជីមិញ នៅទីក្រុង Mong Cai ហើយទៅទស្សនានិងលាបថ្នាំពណ៌លើគូបង្គោល ព្រំដែនលេខ ១៣៦៩ (១) និង ១៣៦៩ (២) នៅតំបន់ស្ពាន Bac Luan I ដែលជាបង្គោលព្រំដែនដំបូងដែលត្រូវបានបោះនៅលើខ្សែព្រំដែនគោក វៀតណាម-ចិនកាលពីថ្ងៃទី១៤ តុលា ឆ្នាំ២០១០។ ក្នុងអំឡុងពេលចូលរួម សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទាំងនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh និងសមាជិកក្រុមប្រឹក្សា កិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានពិភាក្សាគ្នាអំពី ស្ថានភាពនិងវិធានការជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរនា ពេលខាងមុខ ក៏ដូចជាបញ្ហានានាដែលប្រទេសទាំងពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ៕