អភិវឌ្ឍទីក្រុង Vinh ខេត្ត Nghe An ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-វប្បធម៌នៅតំបន់ Trung bo ខាងជើងដល់ឆ្នាំ២០២៣

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបតែបានចុះហត្ថលេខា អនុម័តលើគម្រោងអភិវឌ្ឍទីក្រុង Vinh ខេត្ត Nghe An ក្លាយទៅជាមជ្ឈ មណ្ឌលសេដ្ឋកិច្ច-វប្បធម៌នៅតំបន់ Trung bo ខាងជើងដល់ឆ្នាំ២០២៣។
អភិវឌ្ឍទីក្រុង Vinh ខេត្ត Nghe An ក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-វប្បធម៌នៅតំបន់ Trung bo ខាងជើងដល់ឆ្នាំ២០២៣ - ảnh 1 តំបន់មជ្ឈមណ្ឌលនៅទីក្រុង Vinh។

យោងតាមគម្រោងនេះ លើវិស័យសេដ្ឋកិច្ច ទីក្រុងនឹងមានល្បឿន កំណើននៃតម្លៃបន្ថែមជាមធ្យមសម្រេចបានពី១០ដល់១១%ក្នុងចន្លោះពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣។ លើវិស័យសង្គមកិច្ច ទីក្រុងខិតខំប្រឹងប្រែងកាត់ បន្ថយអត្រាគ្រួសារក្រីក្រឲ្យថយចុះទាបជាង០,២៥%។ ទន្ទឹមនេះ កសាងទីក្រុង Vinh និងទីរួមខេត្ត Cua Lo ក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៃតំបន់ Trung bo ខាងជើង ដោយមានមុខងារជាទីកន្លែងនាំចូល នាំចេញ ប្រមូលផ្ដុំ ចែកចាយ ដឹកជញ្ជូនទំនិញនិងសេវាកម្ម ព្រមទាំងជាមជ្ឈមណ្ឌលពន្លឿន ការដោះដូរពាណិជ្ជកម្មនិងសេវាកម្មផ្សេងៗទៀតផងដែរ៕

ប្រតិកម្មទៅវិញ