អភិវឌ្ឍថាមពលកកើតឡើងវិញសំដៅធានាសន្តិសុខថាមពលនិងការពារបរិស្ថាន

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៥ តុលា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមន៍ វិទ្យាសាស្ត្រ និងបច្ចេកទេសវៀតណាមបានរៀបចំវេទិកាវិទ្យាសាស្ត្រក្រោមមូលបទ “គោលនយោបាយអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងការធានាសន្តិសុខថាមពលនិងការពារបរិស្ថាន។

នៅវេទិកានេះ បណ្ដាអ្នកជំនាញផ្នែកថាមពលបានចាត់ទុកថា ថាម ពលកកើតឡើងវិញមានគុណសម្បត្តិគឺកសាងយ៉ាងឆាប់រហ័ស ប្រតិបត្តិការ ប្រកបដោយស្ថិរភាព ប្រភពវត្ថុធាតុដើមសម្រាប់ថាមពលកកើតឡើងវិញមាន វត្តមាននៅគ្រប់តំបន់ ហើយតម្លៃនៃថាមពលកកើតឡើងវិញអាចប្រកួត ប្រជែងដោយស្មើភាពជាមួយថាមពលមិនកកើតឡើងវិញ។

លោក Truong Duy Nghia ប្រធានសមាគមន៍វិទ្យាសាស្ត្រកំដៅវៀតណាម បានឲ្យដឹងថា ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញ គឺ ផ្ដោតសំខាន់ទៅលើអគ្គីសនីពន្លឺព្រះអាទិត្យនិងវាយោអគ្គីសនីដើរដោយខ្យល់តែ ប៉ុណ្ណោះ ហើយវៀតណាមមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីអភិវឌ្ឍប្រភព ថាមពលទាំងពីរនេះ។ ដើម្បីរួមចំណែកដល់ការធានាសន្តិសុខថាមពលនិង ការពារបរិស្ថាន ត្រូវតែអភិវឌ្ឍគម្រោងការណ៍អគ្គីសនីពន្លឺព្រះអាទិត្យនិងវាយោអគ្គី សនីដើរដោយខ្យល់ជាច្រើននៅកន្លែងផ្សេងៗគ្នា៕

ប្រតិកម្មទៅវិញ