|
អភិរក្សនិងពង្រីកតម្លៃគំនូរប្រជាប្រិយវៀតណាម |
(VOVworld)-ទទួលស្គាល់តម្លៃរបស់គំនូរប្រជាប្រិយ ទិសដៅអភិរក្សនិងពង្រីកតម្លៃ
របស់គំនូរ ប្រជាប្រិយវៀតណាមជាខ្លឹមសារនៃសិក្ខាសាលា “គំនូរប្រជាប្រិយវៀត
ណាម អភិរក្សនិង ពង្រីកនូវតម្លៃ” ដែលបានរៀបចំឡើងនៅទីក្រុងហាណូយនាថ្ងៃ
ទី១៨សីហា។ ការតាំងពិព័រ ណ៍ “គំនូរប្រជាប្រិយវៀតណាម១២ប្រភេទ” របស់អ្នក
ស្រាវជ្រាវ Nguyen Thi Thu Hoa ក៏បានបើកនាថ្ងៃដដែលនៅទីក្រុងហាណូយ។ ការ
តាំងពិព័រណ៍នេះបានឧទ្ទេសនាមជាមួយ ទស្សនិកជនរដ្ឋធានីនិងភ្ញៀវអន្តរជាតិ
លក្ខណៈវិសេសវិសាលនៃគំនូរប្រជាប្រិយវៀតណាម និងរួមចំណែកការពារ រក្សា
និងពង្រីកតម្លៃប្រពៃណីជាតិ។លោកស្រី Nguyen Thi Thu Hoa បានឲ្យដឹងថា៖
“តាមរយៈការតាំងពិព័រណ៍លើកនេះ ខ្ញុំចង់អភិរក្សនិងពង្រីកតម្លៃរបស់គំនូរ
ប្រជាប្រិយ វៀតណាម។ទន្ទឹមជាមួយនឹងការអភិរក្សគឺត្រូវការអភិវឌ្ឍន៍ឲ្យខ្លាំងថែម
ទៀត។ ស្រាវជ្រាវលើ គំនូរមួយផ្ទាំងនោះ មិនគ្រាន់តែឃើញវាស្អាតប៉ុណ្ណោះទេ គឺ
ត្រូវរកឃើញនូវតម្លៃវប្បធម៌លើ ផ្ទាំងនីមួយៗថែមទៀតផង”។
ការតាំងពិព័រណ៍នេះនឹងបានប្រព្រឹត្តទៅរហូតដល់ដើមឆ្នាំ២០១៧នៅសារមន្ទីហាណូយ៕