ការជួយសង្គ្រោះជនរងគ្រោះក្នុងការរត់ជាន់គ្នានៅកូរ៉េខាងត្បូង។ (រូបថត៖ Yonhap/TTXVN) |
អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បាននិយាយដូច្នេះនៅពេលទៅមើលកន្លែងកើតហេតុនៃការរត់ជាន់គ្នានៅសង្កាត់ Itaewon ខណ្ឌ Yongsan។ បន្ទាប់ពីទទួលបានព័ត៌មានអំពីការរត់ជាន់គ្នានៅទីនេះ លោកបានបង្ខើចដំណើរទស្សនកិច្ចនៅអឺរ៉ុប ហើយវិលត្រឡប់មកប្រទេសវិញ។ លោកបានសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយ ជួយដល់ក្រុមគ្រួសារជនរងគ្រោះ និងអ្នករងរបួសឱ្យឆ្លងកាត់សោកនាដកម្មនេះ រួមទាំងជួយរៀបចំពិធីបុណ្យសពដល់អ្នកស្លាប់ផងដែរ៕