អំពើហឹង្សានៅអ៊ីរ៉ាក់បណ្តាឲ្យមនុស្សចំនួន៤៣នាក់ស្លាប់និងរងរបួស

Chia sẻ
(VOVworld)-ប៉ូលីសអ៊ីរ៉ាក់ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន១៨​នាក់ត្រូវស្លាប់និងចំនួន២៥នាក់រងរបួស

អំពើហឹង្សានៅអ៊ីរ៉ាក់បណ្តាឲ្យមនុស្សចំនួន៤៣នាក់ស្លាប់និងរងរបួស - ảnh 1
កន្លែងកើតមានឡើងការវាយប្រហាដោយគ្រាប់បែក១នៅអ៊ីរ៉ាក (រូបថតៈ laht.com

(VOVworld)-ប៉ូលីសអ៊ីរ៉ាក់ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន១៨​នាក់
ត្រូវស្លាប់និងចំនួន២៥នាក់រងរបួសក្នុងការវាយប្រហារនានា ទូទាំងប្រទេសនេះនា
ថ្ងៃទី២តុលា។ នាព្រឹកថ្ងៃទី២តុលា កម្លាំងសន្តិសុខ អ៊ីរ៉ាក់ដោយមានការជួយកម្លាំង
នៃ ឧទ្ធម្ភាគចក្រ២គ្រឿងបានដំណើរយុទ្ធនាការវាយប្រហាទៅលើមូលដ្ឋាន១របស់
ពួកឧទ្ទាមនៅរដ្ឋធានី Tikrit របស់ខេត្ត Salahudin ស្ថិតចំងាយ ១៧០គីឡូមត្រែ
ប៉ែកខាងជើងពីរដ្ឋធានី Baghdad ។ យ៉ាងតិចបំផុត ជនប៉េះបោរ៣នាក់ត្រូវស្លាប់
ក្នុងការប៉ះទង្គិចជាមួយកម្លាំង សន្តិសុខ។ តាមស្ថិតិរបស់អ.ស.ប មានជនស៊ីវិល
ជិត៦ពាន់នាក់ត្រូវស្លាប់ និង ជាង១៤ពាន់អ្នកផ្សេងទៀតរងរបួសក្នុងបណ្តាអំពើ
ហឹង្សាលើទូទាំងប្រទេសអ៊ីរ៉ាក់នារយៈពេល៩ខែកន្លងទៅ៕

 

 

ប្រតិកម្មទៅវិញ