Vov- ថ្ងៃទី១៥សីហា ក្រុមជនប្រដាប់អាវុធ ជនជាតិ Shi’ite នៅលីបង់បានអនុវត្ត
ការលួច ចាប់ជំរិតរាប់សិបករណីសំដៅបកទៅវិញការដែលមានឥស្សរជនជាន់ខ្ពស់
លីបង់១រូប ត្រូវកំលាំងប្រឆាំងកងទ័ពស៊ីរីសេរី( FSA) ចាប់ឃុំខ្លួននៅស៊ីរីមុននោះ២ថ្ងៃ។
សភាព ការណ៏អស្ថិរភាពនេះបង្កក្តីព្រួយបារម្មណ៏ថា៖អំពើហឹង្សានៅស៊ីរីកំពុងរីករាល
ដាលទៅ លីបង់។ព័ត៍មានឲ្យដឹងងា៖យ៉ាងហោចណាស់មានមនុស្សចំនួន២០នាក់ត្រូវ
លួចចាប់ខ្លួននៅរដ្ឋធានី Beirut របស់លីបង់។ FSA ឲ្យដឹងថា៖ ឥស្សរជនជាន់ខ្ពស់
លីបង់ដែល ត្រូវ ចាប់ឃុំខ្លួននេះមានការទាក់ទងជាមួយចលនា Hezbollah ។តែចលនា
Hezbollahបានបដិសេធ។ នៅចំពោះមុខសភាពការណ៏នេះថ្ងៃទី១៥សីហាអារ៉ាប់ប៉ី
សាអ៊ូឌិត អេមីរ៉ាតអារ៉ាប់រួម (UAE)នឹងកាតាបានសំណូមពរប្រជាពលរដ្ឋខ្លួនចាក់ចេញ
ពីលីបង់ ភា្លម១រំពេក៕