អំពាវនាវឲ្យធ្វើ​សកម្មភាពអន្តរជាតិ ដើម្បី​បញ្ចប់គ្រោះអត់ឃ្លានលើទូទាំងពិភពលោក

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២០ ខែកញ្ញា អង្គការក្រៅរដ្ឋាភិបាលចំនួនជាង ២០០ បានព្រមានថា ជារៀងរាល់ថ្ងៃ ពិភពលោកមានមនុស្សប្រមាណ ១៩.៧០០ នាក់បានស្លាប់ដោយភាពអត់ឃ្លាន តាមនោះបានដាស់តឿនឲ្យសហគមន៍អន្តរជាតិធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចប់គ្រោះអត់ឃ្លានលើទូទាំងពិភពលោក។
អំពាវនាវឲ្យធ្វើ​សកម្មភាពអន្តរជាតិ ដើម្បី​បញ្ចប់គ្រោះអត់ឃ្លានលើទូទាំងពិភពលោក - ảnh 1កុមារតម្រង់ជួរ ដើម្បីទទួលអាហារនៅទីក្រុង Mogadishu ប្រទេសសូម៉ាលី។ (រូបថត៖ AFP/TTXVN)

ក្នុងសារលិខិតជូនមេដឹកនាំពិភពលោកដែលកំពុងចូលរួមសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (អាមេរិក) អង្គការចំនួន ២៣៨ ក្នុងនោះរួមមាន Oxfam, Save the Children និង Plan International បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពក្រីក្រ ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅលើពិភពលោក។ គេប៉ាន់ស្មានថា មនុស្សចំនួន ៣៤៥ លាននាក់នៅជុំវិញពិភពលោកកំពុងរងភាពអត់ឃ្លាន ច្រើនជាងពីរដងបើប្រៀបធៀបនឹងឆ្នាំ២០១៩ ។ ក្នុងសារលិខិត អង្គការទាំងនេះបានសង្កត់ធ្ងន់ថា បើទោះបីជាថ្នាក់ដឹកនាំពិភពលោកបានសន្យា មិនទុកឲ្យគ្រោះអត់ឃ្លានកើតមានឡើងក្នុងសតវត្សទី ២១ក៏ដោយ ប៉ុន្តែគ្រោះអត់ឃ្លានកំពុងមានហានិភ័យកើតមានឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសសូម៉ាលី។ សកម្មជន Mohanna Ahmed Ali Eljabaly នៃសមាគមថែទាំគ្រួសារយេម៉ែនបានសង្កត់ធ្ងន់ថា ទោះបីជាមានបច្ចេកវិទ្យាទំនើបក្នុងវិស័យកសិកម្ម និងវិធីសាស្រ្តដាំដុះនាពេលបច្ចុប្បន្នក៏ដោយ ក៏ភាពអត់ឃ្លាននៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរនៃសតវត្សរ៍ទី ២១។ នេះមិនមែនជាបញ្ហានៃប្រទេសឬទ្វីបណាមួយឡើយ ដូច្នេះពិភពលោកត្រូវផ្តោតការយកចិត្តទុកដាក់ភ្លាមៗទៅលើការផ្គត់ផ្គង់ម្ហូបអាហារចាំបាច់ និងការឧបត្ថម្ភរយៈពេលវែងដើម្បីប្រជាជនអាចថែទាំខ្លួនឯង គ្រួសារនិងធ្វើជាម្ចាស់អនាគតរបស់ខ្លួន៕

 

ប្រតិកម្មទៅវិញ