(VOVworld) - នាព្រឹកថ្ងៃទី២៤ មិថុនា ក្រសួងសុខាភិបាលវៀតណាមបានរៀបចំកិច្ច
ប្រជុំជាមួយអង្គការសុខភាពសកលលោក ធនាគាអភិវឌ្ឍន៍ទ្វីបអាស៊ី និងស្ថាប័ន
អភិវឌ្ឍន៍ជប៉ុន សំដៅបន្តអំពាវនាវឲ្យបណ្ដាដៃគូសុខាភិបាលជួយឧបត្ថម្ភវៀតណាម
ផ្លាស់ប្ដូរការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សសុខាភិបាល។ថ្លែងមតិនៅកិច្ចប្រជុំ
នេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Le Quang Cuong បានលើកច្បាស់
ថាប្រភពធនធានមនុស្សគឺជាចំណែកមួយដ៏សែនសំខាន់របស់ប្រព័ន្ធសុខាភិបាល និង
ជាកតា្តស្នូលដើម្បីធានាប្រសិទ្ធិភាពនិងគុណភាពរបស់សេវាកម្មសុខាភិបាល។លោក
បានបន្ថែមទៀតថា៖
|
ប្រភពធនធានមនុស្សគឺជាចំណែកមួយដ៏សែនសំខាន់របស់ប្រព័ន្ធសុខាភិបាល និងជាកតា្តស្នូលដើម្បីធានាប្រសិទ្ធិភាពនិងគុណភាពរបស់សេវាកម្មសុខាភិបាល
(រូបថត៖TTXVN)
|
“ផ្នែកសុខាភិបាលយកចិត្តទុកដាក់ជាពិសេសដល់ការទាក់ទាញបណ្ដាប្រភពប្រាក់
ជំនួយដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ប្រទេសនិងអង្គការអន្តរ
ជាតិជាច្រើនបានផ្ដល់អាហារូបករសំរាប់កម្មាភិបាលសុខាភិបាលវៀតណាមទៅសិក្សា
រៀនសូត្រ លើកកំពស់សមត្ថភាពជំនាញនិងគ្រប់គ្រងនៅបរទេស។ជារៀងរាល់ឆ្នាំ
មានអ្នកជំនាញ អ្នកវិទ្យាសស្រ្ត និងវេជបណ្ឌិតបរទេសរាប់រយនាក់មកដល់វៀតណាម
ដើម្បីផ្លាស់ប្ដូរសមត្ថភាពជំនាញ ជួយឧបត្ថម្ភផ្នែកសុខាភិបាលវៀតណាមអនុវត្តបាន
វិទ្យាសាស្រ្តបច្ចេកទេសទំនើបៗក្នុងការងារបង្ការនិងព្យាបាលជំងឺ។”