អ្នកជំនាញអំពីសមុទ្រខាងកើតលោក Lucio Blanco Pitlo III (រូបថត៖ VOV) |
មុននោះ ក្រសួងមហាផ្ទៃចិនបានដាក់ ឈ្មោះដោយឥតកោតក្រែងសម្រាប់កោះ រាប់សិបនៅសមុទ្រខាងកើត រួមទាំងកោះដែលស្ថិតនៅជ្រៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់ មុខរបស់វៀតណាម ហើយប្រកាសអ្វីដែលបានហៅថា “ស្រុក Xisha” និង “ស្រុក Nansha” ស្ថិតនៅក្នុង “ទីក្រុង Shansha” ដើម្បីគ្រប់គ្រងប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាមនៅសមុទ្រខាងកើត។ អំពើនេះ របស់ចិនត្រូវបានសាធារណៈមតិអន្តរជាតិប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា។
ធ្វើអត្ថាធិប្បាយអំពីសកម្មភាពថ្មីបំផុតរបស់ចិននៅសមុទ្រខាងកើត អ្នកជំនាញ Lucio Blanco Pitlo III បានចាត់ទុកថា៖
“ការសម្រេចចិត្តរបស់ចិនអាចជាឧបាយកលមួយសំដៅពង្រឹងសេចក្ដីប្រកាស Four Sha របស់ខ្លួន ទោះបីជាសេចក្ដីប្រកាសនេះមិនសមហេតុ ផលទាំងស្រុងក៏ដោយ។ ចំពោះ Zhongsha (Macclesfield Bank) ត្រឹមតែជាថ្មប៉ប្រះទឹកប៉ុណ្ណោះ។ សេចក្ដីសម្រេចនាពេលថ្មីៗនេះរបស់ចិន នៅតែមិនអាចពង្រឹងមូលដ្ឋានដ៏សើៗនៃ សេចក្ដីប្រកាសអធិបតេយ្យភាពគ្មានហេតុផលរបស់ពួកគេនៅសមុទ្រខាងកើតបានឡើយ”៕