អបអរសាទរទិវាបុណ្យជាតិនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

Chia sẻ
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៣២ នៃទិវាបុណ្យជាតិសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (៣ តុលា ១៩៩០ - ៣ តុលា ២០២២) នាថ្ងៃទី ៣ ខែតុលា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារអបអរសាទរជូនចំពោះប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier។ 

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានផ្ញើសារអបអរសាទរជូនចំពោះអធិការបតីអាល្លឺម៉ង់លោក Olaf Scholz។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានផ្ញើសារអបអរសាទរជូនចំពោះប្រធានក្រុមប្រឹក្សាសហព័ន្ធ Bodo Ramelow និងប្រធានសភាសហព័ន្ធ Baerbel Bas។

នាថ្ងៃដដែល នៅថ្ងៃទី៣ ខែតុលា រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានផ្ញើសារអបអរសាទរជូនចំពោះរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock៕

 

 

ប្រតិកម្មទៅវិញ