អបអរសាទរ "ខួបលើកទី ៧០ នៃការស្វាគមន៍ជនរួមជាតិ កម្មាភិបាល យុទ្ធជននិងសិស្សានុសិស្សពីភាគខាងត្បូងទៅកាន់ភាគខាងជើង

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ២៧ ខែតុលា នៅទីក្រុង Sam Son ខេត្ត Thanh Hoa បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី ៧០ នៃការស្វាគមន៍ជនរួមជាតិ កម្មាភិបាល យុទ្ធជននិងសិស្សានុសិស្សពីភាគខាងត្បូងទៅកាន់ភាគខាងជើង ព្រមទាំងកម្មវិធីសិល្បៈ។  អញ្ជើញចូលរួមក្នុងពិធីនេះមានប្រតិភូប្រមាណ ២.៧០០ នាក់ដែលជាកម្មាភិបាល យុទ្ធជន ជនរួមជាតិ និងសិស្សានុសិស្សនៃភាគខាងត្បូង។

អបអរសាទរ "ខួបលើកទី ៧០ នៃការស្វាគមន៍ជនរួមជាតិ កម្មាភិបាល យុទ្ធជននិងសិស្សានុសិស្សពីភាគខាងត្បូងទៅកាន់ភាគខាងជើង - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ Sy Duc/VOV)

ថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា ៧០ ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែព្រឹត្តិការណ៍ស្វាគមន៍កម្មាភិបាល យុទ្ធជន ជនរួមជាតិ និងសិស្សានុសិស្សពីភាគខាងត្បូងទៅកាន់ភាគខាងជើងបានក្លាយជាការពិត ក្នុងប្រវត្តិសាស្ត្រជាតិ ក្នុងដួងចិត្តជនរួមជាតិ កម្មាភិបាល យុទ្ធជននៃភូមិភាគទាំងពីរខាងជើង និងខាងត្បូង។ នេះក៏ជានិមិត្តរូបនៃស្មារតីមហាសាមគ្គីភាពជនជាតិរបស់ប្រជាជនវៀតណាម និងជាកម្លាំងប្រវត្តិសាស្ត្រដែលជំរុញប្រទេសឆ្ពោះទៅមុខក្នុងយុគសម័យបច្ចុប្បន្ន។

“ក្នុងពេលខាងមុខ យើងត្រូវបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀត ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព។ នាគ្រាសង្រ្គាម យើងបានចែករំលែកបាយទឹកជាមួយគ្នា យើងត្រូវតែរួមដៃគ្នា បង្កើនកម្លាំងមូលដ្ឋាននីមួយៗ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ភាពខ្លាំងមាំមួន វិបុលភាព សុភមង្គល ការអភិវឌ្ឍនិងសមាហរណកម្ម"។

នៅក្នុងពិធីអបអរសាទរ បន្ទាប់ពីពិធីកាត់ខ្សែបូសម្ពោធគម្រោងតំបន់អនុស្សាវរីយ៍ ជនរួមជាតិ កម្មាភិបាល យុទ្ធជន និងសិស្សានុសិស្សបានប្រមូលផ្តុំគ្នាទៅកាន់ភាគខាងជើង គឺមានកម្មវិធីសិល្បៈពិសេស។ កម្មវិធីនេះបង្កើតឡើងវិញនូវការធ្វើដំណើរតាមរថភ្លើងទៅកាន់ភាគខាងជើង ក៏ដូចជាការរីកចម្រើន និងការរួមចំណែកដ៏ធំធេងរបស់ជំនាន់កម្មាភិបាល និងសិស្សានុសិស្សភាគខាងត្បូង ដែលប្រមូលផ្តុំគ្នាទៅកាន់ភាគខាងជើងក្នុងបុព្វហេតុការពារ និងកសាងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ