អាប់ហ្គានីស្ថានផ្អាកប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី

Chia sẻ

(VOVworld) – អាប់ហ្គានីស្ថានផ្អាកប្រកាសលទ្ធផលនៃការ
បោះឆ្នោតប្រធានាធិបតី ដោយសារ គណៈកម្មាធិការបោះ
ឆ្នោតឯករាជ្យអាប់ហ្គានីស្ថាន (IEC) មិនទាន់សម្រេចរួច
រាល់នូវដំណើរការស៊ើបអង្គេតអំពីការរំលោភច្បាប់ក្នុងការ
បោះឆ្នោតប្រធានាធិបតីដែលបានប្រព្រឹត្តទៅនាដើមខែ
មេសារកន្លងមក។


អាប់ហ្គានីស្ថានផ្អាកប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី  - ảnh 1
អាប់ហ្គានីស្ថានផ្អាកប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី (Image: Vietnam+)

(VOVworld) – អាប់ហ្គានីស្ថានផ្អាកប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី
ដោយសារ គណៈកម្មាធិការបោះឆ្នោតឯករាជ្យអាប់ហ្គានីស្ថាន (IEC) មិនទាន់សម្រេច រួចរាល់នូវដំណើរការស៊ើបអង្គេតអំពីការរំលោភច្បាប់ក្នុងការបោះឆ្នោតប្រធានាធិបតី
ដែលបានប្រព្រឹត្តទៅនាដើមខែមេសារកន្លងមក។ តាមលទ្ធផលដំបូងនៃការបោះឆ្នោត
លើកនេះដែលត្រូវបានប្រកាស នាថ្ងៃទី ២៦ មេសា បានឲ្យដឹងថា៖ អតីតរដ្ឋម​ន្ត្រីការបរ
ទេស អាប់ហ្គានីស្ថាន លោក Abdullah Abdullah និងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃ
ប្រទេសនេះ លោក Ashraf Ghani មិនទទួលបានសម្លេងគាំទ្រហួសពីពាក់កណ្ដាល
ដើម្បីជាប់ឆ្នោតទេ។ បេក្ខជនទាំង ២ រូបនេះនឹងចូលរួមវង់ចរចារលើកទី ២ នៃការបោះ ឆ្នោតប្រធានាធិបតីដែលនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ៧ មិថុនា ខាងមុខ៕

 

ប្រតិកម្មទៅវិញ