អាប់ហ្គានីស្ថានត្រួតពិនិត្យសន្លឹកឆ្នោតទាំងអស់ឡើងវិញក្នុងការបោះឆ្នោតប្រធានាធិបតីវង់ទី ២

Chia sẻ

(VOVworld) – នាថ្ងៃទី ១៧ កក្កដា មជ្ឈដ្ឋានមន្ត្រីរបស់
អាប់ហ្គានីស្ថានបានប្រកាសថា៖ គណៈកម្មាធិការរៀបចំ
ការបោះឆ្នោតនៃប្រទេសនេះនឹងចាប់ផ្តើមត្រួតពិនិត្យសន្លឹក
ឆ្នោតទាំងអស់ឡើងវិញក្នុងការបោះឆ្នោតប្រធានាធិបតីវង់
ទី ២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ មិថុនា កន្លងមក។


អាប់ហ្គានីស្ថានត្រួតពិនិត្យសន្លឹកឆ្នោតទាំងអស់ឡើងវិញក្នុងការបោះឆ្នោតប្រធានាធិបតីវង់ទី ២ - ảnh 1
អាប់ហ្គានីស្ថានត្រួតពិនិត្យសន្លឹកឆ្នោតទាំងអស់ឡើងវិញក្នុងការបោះឆ្នោតប្រធានាធិបតីវង់ទី ២ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ កក្កដា មជ្ឈដ្ឋានមន្ត្រីរបស់អាប់ហ្គានីស្ថានបាន
ប្រកាសថា៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសនេះនឹងចាប់
ផ្តើមត្រួតពិនិត្យសន្លឹកឆ្នោតទាំងអស់ឡើងវិញក្នុងការបោះឆ្នោតប្រធានា
ធិបតីវង់ទី ២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ មិថុនា កន្លងមក។ អ្នកនាំ
ពាក្យនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត (ICE) លោក Noor Mohammad
Noor បានប្រកាសថា៖ ការត្រួតពិនិត្យឡើងវិញនឹងត្រូវបានដំណើរការនៅ
តាមបណ្ដាទីស្នាក់ការនៃគណៈកម្មាធិការ  ICE នៅរដ្ឋធានី Kabul។ អ្នក
សង្គេតការនៅក្នុងនិងក្រៅប្រទេសនឹងតាមដានដំណើការនេះដែលនឹងអូស
បន្លាយក្នុងរយៈពេល ៣ សប្តាហ៍។ ការត្រួតពិនិត្យឡើងវិញសន្លឹកឆ្នោតពោល
ខាងលើត្រូវបានបេក្ខជនចំនួន ២ រូបក្នុងការបោះឆ្នោតប្រធានាធិបតី
អាប់ហ្គានីស្ថាន លោក Abdullah Abdullah និង លោក Ashraf Ghani បាន
ឯកភាព នាថ្ងៃទី ១២ កក្កដា កន្លងទៅ បន្ទាប់ពីការចរចារជាមួយរដ្ឋមន្ត្រី
ការបរទេសអាមេរិក លោក John Kerry។

តាមបណ្ដាកិច្ចព្រមព្រៀងទទួលបានអ្នកណាដណ្តើមជ័យជំនះបន្ទាប់
ពីការត្រួតពិនិត្យឡើងវិញ​នេះអ្នកនោះនឹងក្លាយទៅជាប្រធានាធិបតី
អាប់ហ្គានីស្ថាននិងត្រូវបង្កើតរដ្ឋាភិបាល សាមគ្គីជាតិភ្លាមមួយរំពិច៕

ប្រតិកម្មទៅវិញ