|
ប្រធានាធិបតីអាប់ហ្គានីស្ថាន លោក Hamid Karzai (Image: Vietnamplus) |
(VOVworld) – ប្រធានាធិបតីអាប់ហ្គានីស្ថាន លោក Hamid Karzai បានប្រកាស ត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី (BSA)
ជាមួយអាមេរិក ប្រសិនបើ អាមេរិកបញ្ឈប់ការវាយប្រហារតម្រង់ទៅលើប្រជា
ជន អាប់ហ្គានីស្ថាននិងចាប់ផ្តើមដំណើរការចរចារសន្តិភាពជាមួយកំលាំងតា
លីបង់ឡើងវិញ។ ប៉ុន្តែ អ្នកពិគ្រោះយោបល់ជាតិនៃសេតវិមាន លោកស្រី Susan
Rice បានព្រមមានថា៖ សេតវិមានអាចដកទាហានទាំងអស់ចេញពីអាប់ហ្គានីស្ថាន
នាចុងឆ្នាំ ២០១៤ ក្នុងករណី លោក Karzai មិនបំពេញការទាមទារបស់អាមរិក
អំពីការចុះហេត្ថលេ ខាលើ BSA នាឆ្នាំ ២០១៣។ លោកស្រី Susan Rice បានឲ្យ
ដឹងថែមទៀតថា៖ ចំនួនខ្ទង់ប្រាក់ជំនួយជាប្រចាំឆ្នាំសំរាប់អាប់ហ្គានីស្ថានដែល
មានតំលៃ ៨ ពានលាន ដុល្លារបស់អាមេរិកសំរាប់បណ្ដាកំលាំងសន្តិសុខ
អាប់ហ្គានីស្ថានអាចរងឥទ្ធិពល ផងដែរ។ រីឯខ្លួនវិញ ប្រធានាធិបតី Hamid
Karzai ក៏បានស្នើឲ្យអាមេរិក ដោះលែងអ្នកទោសជាជនអាប់ហ្គានីស្ថានចំនួន ១៩ នាក់ដែលកំពុងជាប់ឃុំខ្លួន នៅគុក Guantanamo របស់គុយបា៕