អនុស្សាវរីយ៍ Dien Bien ក្នុងដួងចិត្តកូនប្រុសលោកនាយឧត្តមសេនីយ៍ Wei Guoqing

Chia sẻ
(VOVWORLD) - ជ័យជំនះ Dien Bien Phu តែងតែមានអត្ថន័យដ៏ពិសេសចំពោះវៀតណាម និងពិភពលោកទាំងមូល។ ជ័យជម្នះនេះបានចាប់បង្ខំឲ្យកងទ័ពបារាំងដកទ័ពចេញពីឥណ្ឌូចិនផងដែរ។
អនុស្សាវរីយ៍ Dien Bien ក្នុងដួងចិត្តកូនប្រុសលោកនាយឧត្តមសេនីយ៍ Wei Guoqing - ảnh 1លោកនាយឧត្តមសេនីយ៍ Wei Guoqing

នាដើមទសវត្សរ៍ឆ្នាំ ១៩៥០ មជ្ឈិមបក្សកុម្មុយនិស្តចិនបានបញ្ជូនគណៈប្រតិភូប្រឹក្សាយោធាដែលដឹកនាំដោយលោក Wei Guoqing មកជួយវៀតណាមវាយបណ្ដេញកងទ័ពបារាំង។ អនុស្សាវរីយ៍អំពីសមរភូមិ Dien Bien Phu នៅតែដក់ជាប់ក្នុងដួងចិត្តរបស់លោក Wei Xiao Yi កូនប្រុសរបស់លោកនាយឧត្តមសេនីយ Wei Guoqing បើទោះបីជាលោក Wei Xiao Yi បានត្រឹមតែ ស្តាប់បទចម្រៀងអនុស្សាវរីយ៍ទាំងនេះតាមរយៈពាក្យសម្តីរបស់លោកឪពុក និងបទពិសោធន៍ក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកនៅ វៀតណាមកាលពី១០ឆ្នាំមុនក៏ដោយ។

លោក Wei Xiao Yi បានអញ្ជើញទៅកាន់ Dien Bien ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃទិវាជ័យជំនះ Dien Bien Phu (១៩៥៤ - ២០១៤)។ គណៈប្រតិភូ បានទៅទស្សនាកេរ្កិ៍ដំណែល Muong Phang ដែលជាកន្លែងដាក់បញ្ជាការដ្ឋានដឹកនាំយុទ្ធនាការ Dien Bien Phu ក្នុងនោះមានផ្ទះប្រក់ស្លឹកឈើដ៏សាមញ្ញដែលលោក Wei Guoqing និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ធ្លាប់ធ្វើការ។

យោងតាមលោក Wei Xiao Yi បានឲ្យដឹងថា ជ័យជំនះ Dien Bien Phu តែងតែមានអត្ថន័យដ៏ពិសេសចំពោះវៀតណាម និងពិភពលោកទាំងមូល។ ជ័យជម្នះនេះបានចាប់បង្ខំឲ្យកងទ័ពបារាំងដកទ័ពចេញពីឥណ្ឌូចិនផងដែរ៕

ប្រតិកម្មទៅវិញ