កងទ័ពវិស្វករបានស្រង់គ្រាប់បែកដែលនៅសល់ពីសង្គ្រាមពីទន្លេក្រហមក្រោមសសរស្ពាន Long Bien-ហាណូយ (រូបថត៖ nhandan.com.vn) |
យោងតាមការស្ថិតិ គិតត្រឹមខែធ្នូឆ្នាំ ២០២០ វៀតណាមនៅតែមានផ្ទៃដីចំនួន ៥,៦៤០ លាន ហិកតា ដែលរងការបំពុលដោយគ្រាប់បែកមីន ស្រូបយកចំនួន ១៧,១% នៃផ្ទៃដីធម្មជាតិទូទាំងប្រទេស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសវៀតណាមបានខិតខំប្រឹងប្រែងសម្អាតតំបន់ដែលមានគ្រាប់បែកមីននិងគ្រឿងផ្ទុះលើទូទាំងប្រទេស។
ដោយអនុវត្តកម្មវិធីជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាម ប្រទេស វៀតណាមបានបញ្ចប់ការងាស៊ើបអង្កេតនិងការគូសផែនទីកន្លែងមានគ្រាប់បែកមីន ដែលមិនទាន់ផ្ទុះនៅទូទាំងប្រទេស។ ទន្ទឹមជាមួយគ្នានោះ សកម្មភាពកិច្ចការបរទេសអន្តរជាតិក្នុងវិស័យជំនះពុះពារលើផលវិបាកបណ្តាលពីគ្រាប់បែកមីនត្រូវបានអនុវត្តន៍យ៉ាងល្អ ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់មូលនិធិពីសមាគមជួយឧបត្ថម្ភជនរងគ្រោះដោយ សារគ្រាប់មីននិងមូលនិធិជួយឧបត្ថម្ភជនរងគ្រោះដោយសារគ្រាប់បែកមីន។ លោកវរសេនីយ៍ ឯក Nguyen Hanh Phuc អគ្គនាយករងមជ្ឈមណ្ឌលជាតិកម្ចាត់មីនវៀតណាមបានឲ្យដឹងថា៖ “ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្ននេះ យើងបានបង្កើតក្រឹត្យស្តីពីការជំនះពុះពារ លើផលវិបាកបណ្តាលពីគ្រាប់បែកមីន ដោយដាក់ចេញសារាចរ ស្តីពីបទដ្ឋានក្នុងដំណើរការ បោសសំអាតគ្រាប់បែកមីនក៏ដូចជារបបគោលនយោបាយ សម្រាប់ជនរងគ្រោះដោយគ្រាប់បែកមីន។ មូលដ្ឋាននានាក៏មានឯកសារណែនាំរួចហើយស្តីពីផែនការនិងការអប់រំវិជ្ជាជីវៈសម្រាប់ជនរងគ្រោះដោយសារគ្រាប់បែកមីន។ ទាំងអស់នេះជាលទ្ធផលវិជ្ជមាន ពីព្រោះប្រសិនបើយើងមិនកសាងច្រករបៀងផ្លូវច្បាប់នោះ រាល់សកម្មភាពទាំងអស់អាចនឹងមិនស៊ីចង្វាក់គ្នា ហើយមិនឆ្លើយតបនឹងតម្រូវការនៃការគ្រប់គ្រងនិងការប្រើប្រាស់ប្រភពធន ធាន”៕