អនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ ដើម្បីឃោសនាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម

Chia sẻ
(VOVWORLD) - លេខាគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈ កម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអះអាង ថាកិច្ចប្រជុំលើកនេះ មានការផ្លាស់ប្តូរថ្មីជាច្រើន ជាពិសេសគឺការអនុវត្តវិទ្យា    សាស្ត្រនិងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពទៅក្នុងការអប់រំឃោសនាផងដែរ។
អនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ ដើម្បីឃោសនាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម - ảnh 1កិច្ចប្រជុំតាមប្រព័ន្ធវីដេអូទូទាំងប្រទេសស្តីពី ការស្រាវជ្រាវ សិក្សារៀនសូត្រ និងយល់ជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្ត វៀតណាម បានបិទបញ្ចប់ប្រកបដោយជោគជ័យ ក្រោយរយៈពេល ២ ថ្ងៃធ្វើការ

នារសៀលថ្ងៃទី ២៨ ខែមីនា កិច្ចប្រជុំតាមប្រព័ន្ធវីដេអូទូទាំងប្រទេសស្តីពី ការស្រាវជ្រាវ សិក្សារៀនសូត្រ និងយល់ជ្រួតជ្រាបនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្ត វៀតណាម បានបិទបញ្ចប់ប្រកបដោយជោគជ័យ ក្រោយរយៈពេល ២ ថ្ងៃធ្វើការ។

បក្ខជនប្រមាណ ១ លាននាក់នៅទូទាំងប្រទេសបានយល់ជ្រួតជ្រាបសិក្សារៀនសូត្រសេចក្តីសំរេចចិត្ត។ លេខាគណៈកម្មាធិការមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអះអាង ថាកិច្ចប្រជុំលើកនេះ មានការផ្លាស់ប្តូរថ្មីជាច្រើន ជាពិសេសគឺការអនុវត្តវិទ្យា    សាស្ត្រនិងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពទៅក្នុងការអប់រំឃោសនាផងដែរ។ លោក Nguyen Trong Nghia បានមានប្រសាសន៍ថា៖

«ជាពិសេសគឺ យើងបានសាកល្បងលើប្រព័ន្ធបច្ចេកវិទ្យារបស់យើងចាប់ពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន។ ទាំងនេះគឺជាមេរៀននិងបទពិសោធន៍ដ៏ថ្លែថ្លាសម្រាប់យើង ក្នុងការបន្តអនុវត្តការអប់រំនិងផ្តល់ព័ត៌មានឃោសនានាពេលខាងមុខ ក៏ដូចជាការតំរង់ទិសដៅព័ត៌មានឱ្យបានទាន់ពេលវេលាសម្រាប់បក្ខជនរបស់យើងក្នុងគ្រប់កាលៈទេសៈផងដែរ»៕

ប្រតិកម្មទៅវិញ