|
កិច្ចប្រជុំគណៈកម្មការបញ្ជាបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគគ្រោះថ្នាក់ (VOV) |
Vovworld-ចំពោះមុខនឹងបំរ៉ែបំរួលដ៏ស្មុគស្មាញរបស់អាសន្នរោគគ្រុនឈាម
ebola ក្រសួងសុខាភិបាលវៀតណាមបានសំរេចចិត្តអនុវត្តប្រតិវេទន៍សុខាភិបាល
ចំពោះភ្ញៀវឆ្លងដែនពីទ្វីបអាហ្វ្រីក។ នេះជាព័ត៌មានដែលបាននាំចេញនៅកិច្ចប្រជុំ
គណៈកម្មការបញ្ជាបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគគ្រោះថ្នាក់នាថ្ងៃទី១១សីហា
នៅទីក្រុងហាណូយ។ ចំពោះមុខនឹងអាសន្នរោគ Ebola នៅដំបន់អាហ្វ្រីកខាងលិច
កំពុងរីករាលដាលយ៉ាងលឿននិងមានករណីជិត១ពាន់នាក់ត្រូវស្លាប់ដោយសារ
អាសន្នរោគនេះ ក្រសួងសុខាភិបាលវៀតណាមចាត់ទុកថា អាសន្នរោគមានគ្រោះ
អាសន្នចូលមកវៀតណាម ពិសេសគឺតាមរយៈផ្លូវអាកាសចរណ៍។ ដោយហេតុនេះ
ក្រសួងបានសំរេចចិត្តអនុវត្តប្រតិវេទន៍សុខាភិបាលចំពោះភ្ញៀវឆ្លងដែននៅបណ្ដាច្រកទ្វាអន្តរជាតិមុននឹងផែនការ។ លោក Tran Dac Phu ប្រធាននាយកដ្ឋានសុខាភិបាលទុកបំរងបានឲ្យដឹងថា៖
“ទោះបីជាក្រសួងសុខាភិបាលសំណូមពរបណ្ដាខេត្តអនុវត្តលិខិតរាយការណ៍នាថ្ងៃ
ទី១៥សីហាក្តី។ ប៉ុន្តែចំពោះមុខនឹងស្ថានភាពអាសន្នរោគនិងនាយករដ្ឋមន្ត្រីបាន
ប្រជុំបន្ទាន់និងបញ្ជា យើងខ្ញុំបានសំណូមពរបណ្ដាច្រកទ្វាឆ្លងដែនដំណើរការអនុវត្ត
ប្រតិវេទន៍ចំពោះផ្លូវអាកាស ផ្លូវគោកនិងផ្លូវទឹក។ ដោយហេតុនេះ នៅព្រលាន
យន្តហោះមើលទិដ្ឋាកាករណីណាត្រឡប់មកពីប្រទេសមានអាសន្នរោគនោះយើង
បានអនុវត្តប្រតិវេទន៍។”
ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមបានផ្អាកការបញ្ជូនភ្ញៀវទៅទ្វីប
អាហ្វ្រីក។ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានផ្អាក់ការបញ្ជូនពលករទៅបណ្ដាប្រទេសមានអាសន្នរោគ Ebola។ ក្រសួងការបរទេសបានមានសារទូរលេខជូនស្ថានទូតវៀតណាមប្រចាំនៅនីហ្សេរីយ៉ានិងម៉ារុក ស្នើរណែនាំឲ្យពលរដ្ឋវៀតណាមដែលរស់នៅដំបន់អាហ្វ្រីកខាងលិចវិធានការបង្កាឆ្លងជំងឺ
Ebola ទន្ទឹមនឹងនោះបញ្ជូនព័ត៌មានទាន់ពេលវេលាសំរាប់ក្រសួងការបរទេសអំពីស្ថានភាពអាសន្នរោគនៅទ្វីបអាហ្វ្រីកផងដែរ៕