តំណាងចូលរួមក្នុងវេទិកានេះ ភាគច្រើនបានចាត់ទុកថា រាល់មតិយោបល់បានលើកឡើងក្នុងវេទិកា ជាមេរៀនបទពិសោធន៍ដ៏មានតម្លៃ ដើម្បីវៀតណាមអាចសិក្សារៀនសូត្រនិងអនុវត្តន៍ តាមរយៈដំណើរការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ។ ប៉ុន្តែ ប្រការសំខាន់ជាងនេះទៅទៀត គឺជាការអនុវត្តប្រកបដោយភាពបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៅវៀតណាម។
របាយការណ៍ដែលបានបង្ហាញក្នុងវេទិកា បានផ្តល់នូវមូលដ្ឋានជាក់ស្តែងសម្រាប់របាយការណ៍របស់វៀតណាមដែលបង្ហាញនៅកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ២០១៨ (COP24) ដែលនឹងបានប្រព្រឹត្តទៅនៅប្រទេសបូឡូញនាដើមខែធ្នូខាងមុខ៕