អនុវត្តន៍យ៉ាងសកម្មនូវការជួយទ្រទ្រង់សហគ្រាសក្នុងការទទួលបានដើមទុននិងជំនះលើការលំបាក

Chia sẻ
(VOVWORLD) - អង្គភាពពាក់ព័ន្ធនានា ចាំបាច់ត្រូវបន្តអនុវត្តន៍ដំណោះស្រាយនានាដើម្បីកាត់ បន្ថយថ្លៃដើមប្រតិបត្តិការ បញ្ចុះអត្រាការប្រាក់បញ្ញើ និងរៀបចំអត្រាការប្រាក់សមរម្យ ដើម្បីជួយទ្រទ្រង់សហគ្រាសក្នុងការទទួលបានដើមទុន ជំនះការលំបាក និងការ អភិវឌ្ឍផលិតកម្មអាជីវកម្ម។ 
អនុវត្តន៍យ៉ាងសកម្មនូវការជួយទ្រទ្រង់សហគ្រាសក្នុងការទទួលបានដើមទុននិងជំនះលើការលំបាក - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)
នេះជាការណែនាំរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ក្នុងកិច្ចប្រជុំជាមួយក្រសួង ផ្នែក និងធនាគារពាណិជ្ជកម្មរដ្ឋ មួយចំនួន អំពីដំណោះស្រាយកែលម្អលទ្ធភាពទទួលបានដើមទុន និងកាត់បន្ថយអត្រា ការប្រាក់ ដែលធ្វើឡើងកាលពីថ្ងៃទី ២៤ ឧសភា នៅទីក្រុងហាណូយ។ លោកឧបនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា ចាំបាច់ត្រូវបង្កើតបរិយាកាសផ្លូវ ច្បាប់ប្រកបដោយភាពស៊ីសង្វាក់គ្នាសម្រាប់អង្គការឥណទានដើម្បីធ្វើប្រតិបត្តិការ ដោយបើកចំហ និងតម្លាភាព; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសក្នុង ការទទួលបានឥណទានយ៉ាងរលូន ធានានូវភារកិច្ចរក្សាស្ថិរភាពតម្លៃរូបិយប័ណ្ណ ម៉ាក្រូ សេដ្ឋកិច្ច អត្រាប្តូរប្រាក់ និងសុវត្ថិភាពនៃប្រព័ន្ធធនាគារពាណិជ្ជកម្ម។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំធនាគារពាណិជ្ជកម្មរដ្ឋ (Agribank, Vietinbank, BIDV, Vietcombank, MB, Techcombank) បានឯកភាពបន្តកាត់បន្ថយថ្លៃដើមប្រតិបត្តិការ ខិតខំប្រឹងប្រែងកាត់បន្ថយអត្រាការប្រាក់បញ្ញើបន្ថែមទៀត នាំប្រភពឥណទានឆ្ពោះទៅ កាន់វិស័យដែលអាចទទួលបានដើមទុន វិស័យអាទិភាព ដើម្បីជំរុញផលិតកម្ម និង អាជីវកម្ម៕

ប្រតិកម្មទៅវិញ