អនុវត្តន៍យ៉ាងទូលំទូលាយនូវកម្មវិធីបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត​ COVID – 19

Chia sẻ
(VOVWORLD) - បណ្ដាស្ថាប័នរដ្ឋធ្វើការចលនាឃោសនាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ហើយ តម្រូវឲ្យកម្មាភិបាល ពលករគ្រប់រូប ត្រូវដំឡើងកម្មវិធី Bluezone ប្រសិនបើពួកគេមានស្មាតហ្វូន។
អនុវត្តន៍យ៉ាងទូលំទូលាយនូវកម្មវិធីបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត​ COVID – 19 - ảnh 1 Bluezoneត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ (រូបថត៖ baodanang.vn)

នាថ្ងៃទី ៣ ខែសីហា នាយកដ្ឋាន កុំព្យូទ័រ (ក្រសួងព័ត៌មាន និងទូគមនាគមន៍) បានឲ្យដឹងថា អង្គភាពនេះបានចេញផ្សាយឯកសារ ស្ដីពីវិធានការឃោសនាទាំង ១០ ដើម្បីអនុវត្តន៍យ៉ាងទូលំទូលាយនូវកម្មវិធី Bluezone នៅតាមខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេស សំដៅបម្រើការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID – 19 ។

វិធានការជាក់ស្ដែងរួមមាន៖ បណ្ដាស្ថាប័នរដ្ឋធ្វើការចលនាឃោសនាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ហើយ តម្រូវឲ្យកម្មាភិបាល ពលករគ្រប់រូប ត្រូវដំឡើងកម្មវិធី Bluezone ប្រសិនបើពួកគេមានស្មាតហ្វូន។ ទន្ទឹមនឹងនេះ រដ្ឋអំណាចមូលដ្ឋាន ស្ថាប័នមានសម្ថកិច្ចទាំងអស់ត្រូវចែកខិត្តប័ណ្ណឃោសនា ណែនាំប្រជាជនឱ្យតំឡើងនិងប្រើប្រាស់កម្មវិធី  Bluezone ។

យោងតាមតួរលេខស្ថិតិរបស់ នាយកដ្ឋាន កុំព្យូទ័របានឲ្យដឹងថា គិតដល់ម៉ោង ២២ ថ្ងៃទី ២ ខេសីហា ចំនួនសរុបនៃការដំឡើងកម្មវិធីនេះគឺជាង ២ លានដង៕

ប្រតិកម្មទៅវិញ