អនុវត្តន៍ជាក់ស្ដែងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាង​ក្រុមប្រឹក្សាធុរកិច្ច​កាណាដា-អាស៊ាន និងទីក្រុងហូជីមិញ

Chia sẻ
(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរចាំបាច់ត្រូវអនុវត្តន៍ជាក់ស្ដែងក្រុមវិស័យសហប្រតិបត្តិការឱ្យបានឆាប់ៗតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីយល់ដឹងយ៉ាងច្បាស់លាស់អំពីតម្រូវការ និងបំណងប្រាថ្នារបស់គ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសម្រាប់ភាគីទាំងពីរ។
អនុវត្តន៍ជាក់ស្ដែងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាង​ក្រុមប្រឹក្សាធុរកិច្ច​កាណាដា-អាស៊ាន និងទីក្រុងហូជីមិញ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន។ រូបថត៖ TTXVN

ទីក្រុងហូជីមិញ និងកាណាដាមានសក្ដានុពលសហប្រតិបត្តិការលើវិស័យជាច្រើនចាប់ពីវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម រហូតដល់វិទ្យាសាស្ត្រ - បច្ចេកវិទ្យា អប់រំ។ ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរចាំបាច់ត្រូវអនុវត្តន៍ជាក់ស្ដែងក្រុមវិស័យសហប្រតិបត្តិការឱ្យបានឆាប់ៗតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដើម្បីយល់ដឹងយ៉ាងច្បាស់លាស់អំពីតម្រូវការ និងបំណងប្រាថ្នារបស់គ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសម្រាប់ភាគីទាំងពីរ។ នេះជាខ្លឹមសារដែលបានសង្កត់ធ្ងន់ដោយលោក Vo Van Hoan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ក្នុងជំនួបជាមួយលោក Nicholas Stipp បេឡាក្រុមប្រឹក្សាធុរកិច្ចកាណាដា - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាថ្ងៃទី ២៧ មីនា។

យោងតាមលោក Vo Van Hoan បានឲ្យដឹងថា ទីក្រុងចាត់ទុកកំណើនបៃតងជាមជ្ឈមណ្ឌលនៃដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ។ ក្នុងនោះ ផ្តល់អាទិភាពដល់ការអភិវឌ្ឍ និងទាក់ទាញការវិនិយោលើវិស័យឧស្សាហកម្មថ្មីៗ ដូចជា៖ មីក្រូឈីប អេឡិចត្រូនិក បន្ទះឈីប semiconductor ឧស្សាហកម្មថាមពលកកើតឡើងវិញ។ បច្ចុប្បន្នទីក្រុងកំពុងមានតម្រូវការយ៉ាងខ្លាំងអំពីធនធានពីបទពិសោធន៍អភិបាលកិច្ច បច្ចេកវិទ្យា ហិរញ្ញាវត្ថុ ដើម្បីអនុវត្តន៍គម្រោងបម្រើគោលដៅអភិវឌ្ឍន៍រយៈពេលវែង ខណៈអាជីវកម្មកាណាដាមានធនធាន និងបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការ និងការវិនិយោគក្នុងតំបន់អាស៊ាន។ ដូច្នេះ ភាគីទាំងពីរត្រូវបង្កើនការជួបប្រាស្រ័យទាក់ទងគ្នា និងផ្លាស់ប្តូរតម្រូវការ និងសេចក្តីប្រាថ្នា ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាក់លាក់បន្ថែមទៀតនាពេលខាងមុខ។

រីឯខ្លួនវិញ សមាជិកក្រុមប្រឹក្សាធុរកិច្ចកាណាដា - អាស៊ានបានចែករំលែកសក្តានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន សន្តិសុខតាមអ៊ីនធឺណិត។ តាមរយៈកិច្ចសហប្រតិបត្តិការ សហគ្រាសកាណាដា មានគោលបំណងក្លាយទៅជាស្ពានជួយសហគ្រាសវៀតណាមចូលទីផ្សារពិភពលោកក៏ដូចជាណែនាំវិនិយោគិនបរទេសមកបណ្តាក់ទុននិងធ្វើអាជីវកម្មនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ