អនុវត្តន៍គម្រោងសាងសង់លំនៅដ្ឋានសង្គមនៅឆ្នាំ២០២៤

Chia sẻ
(VOVWORLD) - គម្រោងសាងសង់លំនៅដ្ឋានសង្គមចំនួន ១លានល្វែង ដល់ឆ្នាំ២០៣០ ត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ នឹងមានកិច្ចការធំៗដែលត្រូវអនុវត្តន៍ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់សង្គម និងធានាឱ្យមានលំនៅដ្ឋានសម្រាប់អ្នកមានចំណូលទាប រួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយសន្តិសុខសង្គម។
អនុវត្តន៍គម្រោងសាងសង់លំនៅដ្ឋានសង្គមនៅឆ្នាំ២០២៤ - ảnh 1សន្និសីទដាក់ពង្រាយគម្រោង “វិនិយោគ សាងសង់ផ្ទះល្វែងសង្គមកិច្ចយ៉ាងហោចណាស់ ១លានល្វែង (រូបថត៖ VGP/Toan Thang)

នាព្រឹកថ្ងៃទី ២២ កុម្ភៈ ក្រសួងសំណង់ បានរៀបចំសន្និសីទដាក់ពង្រាយគម្រោង “វិនិយោគ សាងសង់ផ្ទះល្វែងសង្គមកិច្ចយ៉ាងហោចណាស់ ១លានល្វែង សម្រាប់អ្នកមានចំណូលទាប និងកម្មករតំបន់ឧស្សាហកម្ម ក្នុងដំណាក់កាល ២០២១ - ២០៣០” ក្នុងឆ្នាំ ២០២៤។ អញ្ជើញថ្លែងក្នុងសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា គម្រោងសាងសង់លំនៅដ្ឋានសង្គមចំនួន ១លានល្វែង ដល់ឆ្នាំ២០៣០ ត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ នឹងមានកិច្ចការធំៗដែលត្រូវអនុវត្តន៍ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់សង្គម និងធានាឱ្យមានលំនៅដ្ឋានសម្រាប់អ្នកមានចំណូលទាប រួមចំណែកយ៉ាងសំខាន់ក្នុងគោលនយោបាយសន្តិសុខសង្គម។ មុននោះ រដ្ឋាភិបាលបានបញ្ជាឱ្យក្រសួងសំណង់ធ្វើជាអធិបតី និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីជំរុញឱ្យមូលដ្ឋានយកចិត្តទុកដាក់អនុវត្តន៍គោលដៅសាងសង់រួចរាល់លំនៅដ្ឋានសង្គមចំនួន ១៣០ ០០០ ខ្នង នាឆ្នាំ២០២៤ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ