អនុវត្តគោលនយោបាយច្បាប់ស្ដីពីការកាត់បន្ថយភាពក្រីក្រសំរាប់ជនរួមជាតិជាជនជាតិភាគតិច

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី ២៥ មេសា នៅរដ្ឋធានីហាណូយ ក្រុមប្រឹក្សារជនជាតិ និងគណៈកម្មាធិការបណ្ដាបញ្ហាសង្គម នៃរដ្ឋសភាវៀតណាម ​បាន​រៀបចំកិច្ច​
អនុវត្តគោលនយោបាយច្បាប់ស្ដីពីការកាត់បន្ថយភាពក្រីក្រសំរាប់ជនរួមជាតិជាជនជាតិភាគតិច - ảnh 1
អនុវត្តគោលនយោបាយច្បាប់ស្ដីពីការកាត់បន្ថយភាពក្រីក្រសំរាប់ជនរួមជាតិជាជនជាតិភាគតិច
(www.kinhtenongthon.com)

(VOV)_នាព្រឹកថ្ងៃទី ២៥ មេសា នៅរដ្ឋធានីហាណូយ ក្រុមប្រឹក្សារជនជាតិ និង
គណៈកម្មាធិការបណ្ដាបញ្ហាសង្គម នៃរដ្ឋសភាវៀតណាម ​បាន​រៀបចំកិច្ច​ប្រជុំ ស្ដាប់ គណៈកម្មាធិការជនជាតិ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច ក្រសួងកសិ
កម្ម និងអភិវឌ្ឍន៍ជនបទ និងបណ្ដាក្រសួង ស្ថាប័នទាក់ទិននានា អធិប្បាយអំពី
ការអនុវត្តគោលនយោបាយច្បាប់ស្ដីពី​ការកាត់បន្ថយភាពក្រីក្រ ​ចំពោះ​ជនរួមជាតិ ជាជនជាតិភាគតិច ក្នុងដំណាក់កាល ២០០៥-២០១២។

          ខ្លឹមសារនៃសម័យអធិប្បាយនេះបានបំភ្លឺការទទួលខុសត្រូវ ភារកិច្ច​របស់​ថ្នាក់​ដឹកនាំ គ្រប់គ្រងពីមជ្ឈឹម​ដល់តំបន់ ក្នុងការអនុវត្តការងារកាត់​បន្ថយភាព​ក្រីក្រនៅ តំបន់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ លើកឡើងសំណូមពរ​និងដំណោះ​ស្រាយ​​ដើម្បីអនុវត្តការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធិភាព​ ​ចំពោះ​ជនរួមជាតិ​
ភាគ​តិចនាពេលខាងមុខនេះ ពិសេសគឺក្នុងដំណាក់កាល ២០១៥-២០២០។

ប្រតិកម្មទៅវិញ