អនុវត្តការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ ២០១៥

Chia sẻ
(VOVworld) – នាថ្ងៃទី ២៥ សីហា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃ
ប្រទេសជាសមាជិកចំនួន ១០ របស់អាស៊ានបានដំណើរការ
កិច្ចប្រជុំនៅរដ្ឋធានី Nay Pyi Taw របស់មីយ៉ាន់ម៉ា ដើម្បី
ពិភាក្សាអំពីបណ្ដាបញ្ហាទាក់ទិនដល់សមាហរណកម្ម
សេដ្ឋកិច្ច ការបង្កើតសហ គមន៍សេដ្ឋកិច្ចអាស៊ាន (AEC)
 និងទស្សនៈវិស័យក្រោយ AEC ។
អនុវត្តការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ ២០១៥  - ảnh 1
អនុវត្តការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ ២០១៥ (Image: VNA)


(VOVworld) – នាថ្ងៃទី ២៥ សីហា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសជាសមាជិក
ចំនួន ១០ របស់អាស៊ានបានដំណើរការកិច្ចប្រជុំនៅរដ្ឋធានី Nay Pyi Taw របស់
មីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពីបណ្ដាបញ្ហាទាក់ទិនដល់សមាហរណកម្មសេដ្ឋកិច្ច
ការបង្កើតសហ គមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងទស្សនៈវិស័យក្រោយ AEC ។ ថ្លែងមតិនៅពិធីបើក កិច្ចប្រជុំ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Thein Sein បានអំពាវ
នាវឲ្យអាស៊ានអនុវត្ត វិធានការនានាដើម្បីកសាង AEC មួយដែលគ្រោងនឹងលាត
ត្រដាងអនុវត្តនាឆ្នាំ ២០១៥ ។ តាមលោក Thein Sein ថា៖ អាស៊ានត្រូវប្រមូលផ្តុំទៅ
លើលើកកំពស់ចំណះដឹងនិង ការចូលរួមរបស់ប្រជាជនក៏ដូចជាអង្គភាពអាជីវកម្ម
នៃតំបន់ចូលក្នុង AEC ព្រមទាំង ទទួលស្គាល់ការខំប្រឹងប្រែងរបស់បណ្ដាប្រទេស
ដៃគូសន្ទនាក្នុងការកសាងសហគមន៍ សេដ្ឋកិច្ចនេះ។ តាមរបៀបវារៈ បណ្ដារដ្ឋមន្ត្រី
សេដ្ឋកិច្ចអាស៊ាននឹងពិភាក្សាអំពីកិច្ចព្រមព្រផងការផ្លាស់ប្តូរទំនិញអាស៊ានសំរាប់
ប្រទេសជាសមាជិកដែលអភិវឌ្ឍន៍ទាបជាងក្នុងប្លុក ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា
និងវៀតណាម បើកទូលាយរដ្ឋការលុបចោលរបងពន្ធនិងបង្កើតលក្ខណៈងាយ
ស្រួលសំរាប់ពាណិជ្ជកម្មក្នុងអាស៊ានជាដើម។

តាមគំរោង នាថ្ងៃទី ២៧ សីហា បណ្ដារដ្ឋមន្ត្រីនឹង ដំណើរកិច្ចប្រជុំទី ២ នៃកិច្ចព្រម
ព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់វិស័យក្នុងតំបន់ (RCEP) រវាងប្រទេសអាស៊ានចំនួន
១០ និងប្រទេសដៃគូចំនួន ៦ ប្រទេស​ដើម្បីពិភាក្សាអំពីដំណើរការចរចារទាក់ ទិនដល់កិច្ចព្រមព្រៀងដែលមានទ្រង់ទ្រាយធំជាងរវាងភាគីទាំង ២ ៕

ប្រតិកម្មទៅវិញ