អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung ធ្វើកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស លោក Nigel Adam

Chia sẻ

(VOVWORLD) - នាថ្ងៃទី៤ មីនា នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋលេខាធិការ ក្រសួងការបរទេសអង់គ្លេស លោក Nigel Adam។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung ធ្វើកិច្ចសន្ទនាតាម ទូរស័ព្ទជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស លោក Nigel Adam - ảnh 1អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung។ (រូបថត៖ vov.vn)
នៅកិច្ចសន្ទនានេះ ភាគីទាំងពីរបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការ អភិវឌ្ឍយ៉ាងសកម្មនិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគីវៀតណាម-អង់គ្លេស ជាពិសេសគឺក្នុងបរិបទឆ្នាំ២០២០កន្លងទៅ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម សំដៅនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឡើងកំពស់ថ្មីក្នុងរយៈពេល១០ឆ្នាំខាងមុខ ក៏ដូចជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (UKVFTA) ផងដែរ។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការ យកចិត្តទុកដាក់ដូចគ្នា ហើយឯកភាពសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត ដើម្បីធានានូវ ភាពជោគជ័យនៃកិច្ចប្រជុំអង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ (COP26) ដែលអង់គ្លេសទទួលរៀបចំនាចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ