អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung អញ្ជើញចូលរួមវេទិកាអាស៊ីបូព៌ាលើកទី១៧

Chia sẻ
(VOVWORLD) - ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកក្កដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung (ប្រធាន SOM ASEAN - វៀតណាម) បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមវេទិកាអាស៊ីបូព៌ាលើកទី ១៧ (EAF) ក្នុងក្របខ័ណ្ឌអាស៊ាន +៣ នៅទីក្រុង Odawara ប្រទេសជប៉ុន។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung អញ្ជើញចូលរួមវេទិកាអាស៊ីបូព៌ាលើកទី១៧ - ảnh 1 ទិដ្ឋភាពនៃវេទិកាអាស៊ីបូព៌ាលើកទី ១៧ (EAF)

ថ្លែងក្នុងសម័យប្រជុំទី១ នៃវេទិកាស្តីពីការជម្រុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងតភ្ជាប់ការចូលរួមរបស់ដៃគូនានានៅអាស៊ីបូព៌ា លោក Nguyen Quoc Dung បានចង្អុលបង្ហាញអំពីគុណសម្បត្តិនិងគុណវិបត្តិក្នុងកិច្ចសហប្រតិបត្តិការនិងជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អាស៊ីបូព៌ា។ ម្យ៉ាងវិញទៀត លោកក៏បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន+៣ ក្នុងការអនុវត្តគោលដៅ SDGs ព្រមទាំងកិច្ចសហប្រតិបត្តិការស្តីពីការកាត់បន្ថយភាពក្រីក្រ កិច្ចការពារបរិស្ថាន ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិជាដើម។ ទន្ទឹមនឹងនេះ លោក Nguyen Quoc Dung បានបង្ហាញយ៉ាងច្បាស់អំពីលក្ខខ័ណ្ឌសំខាន់ៗជាចម្បងក្នុងការធានាបរិស្ថានសន្តិភាព ស្ថិរភាព និងរាល់លក្ខខ័ណ្ឌនៃជីវភាពមូលដ្ឋានបំផុតសំរាប់ប្រជាជន ដើម្បីជួយឲ្យគេយល់ដឹងអំពីភាពចាំបាច់នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាពសំរាប់ជីវភាពរបស់គេផ្ទាល់តែម្តង។

លោក Nguyen Quoc Dung ក៏អំពាវនាវឲ្យបណ្ដាប្រទេសអាស៊ាន + ៣ និងដៃគូនានាសហការគ្នាយ៉ាងសកម្មក្នុងការកសាងរូបសណ្ឋាននៃកិច្ចសហប្រតិបត្តិការថ្មី និងច្នៃប្រឌិត ដើម្បីបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវការសន្យានិងកម្មវិធីដែលមានស្រាប់ក្នុងអាស៊ាន +៣ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ