អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី១៩ មីនា តាមសំណើររបស់ភាគីអាល្លឺម៉ង់ អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក Nguyen Quoc Dung បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជា មួយរដ្ឋលេខាធិការក្រសួងការបរទេស អាល្លឺម៉ង់លោក Niels Annen អំពីទំនាក់ទំនងទ្វេ ភាគីនិងបញ្ហាមួយចំនួនទៀត។
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាល្លឺម៉ង់ - ảnh 1អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung។ (រូបថត៖ TTXVN)
 រដ្ឋលេខាធិការអាល្លឺម៉ង់ លោក Niels Annen បានកត់សម្គាល់ការរីកចម្រើនយ៉ាងល្អប្រសើរលើគ្រប់វិស័យនៃទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ហើយបញ្ជាក់ថា គោលនយោបាយរបស់អាល្លឺម៉ង់នោះ គឺគោរពនិងបង្កើនវត្តមាន កិច្ចសហប្រតិបត្តិការជាមួយតំបន់ ដែលក្នុងនោះវៀតណាមបន្តជាអាទិភាពខ្ពស់។ ចំណែកលោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថា វៀតណាមគោរព ទំនាក់ទំនងសហប្រតិបត្តិការជាមួយអាល្លឺម៉ង់; ស្វាគមន៍អាល្លឺម៉ង់ក្នុងការបង្កើនថែម ទៀតនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ាននានានិងតំបន់ទាំងមូលក៏ដូចជា ជួយឧបត្ថម្ភអាស៊ានក្នុងការកសាងសហគមន៍ ព្រមទាំងឆ្លើយតបនឹងបញ្ហាប្រឈម ដែលកំពុងលេចចេញផងដែរ។
ពាក់ព័ន្ធដល់ស្ថានភាពនៅមីយ៉ាន់ម៉ា លោករដ្ឋលេខាធិការ Niels Annen ឲ្យដឹង ថា អាល្លឺម៉ង់យកចិត្តទុកដាក់និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពច្របូកច្របល់ ការកើនឡើងនៃអំពើហឹង្សានៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយទន្ទឹងរង់ចាំ អាស៊ាននឹងបន្តពង្រីកតួនាទីរបស់ខ្លួនក្នុងការជួយគាំទ្រដល់កិច្ចសន្ទនានិងការស្វែងរកដំណោះស្រាយ។ ចែករំលែកអំពីការវិវឌ្ឍន៍នៅមីយ៉ាន់ម៉ា លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានជូនដំណឹងថាវៀតណាមកំពុងសម្របសម្រួលយ៉ាងសកម្មជាមួយ ប្រទេសអាស៊ានដទៃ ដើម្បីចូលរួមជួយគាំទ្រដល់ការស្វែងរកដំណោះស្រាយ កិច្ច សន្ទនា និងការផ្សះផ្សា សំដៅនាំស្ថានភាពវិលត្រឡប់មកប្រក្រតីភាពឡើងវិញយ៉ាង ឆាប់បំផុតដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ