អនុរដ្ឋមន្រ្តី Tran Quoc Phuong៖ មាន​ឱកាសជាច្រើនសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៤

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៦ ខែធ្នូ នៅក្នុងសន្និសីទកាសែតជាប្រចាំខែវិច្ឆិកា របស់រដ្ឋាភិបាល ដោយវាយតម្លៃអំពីគោលដៅកំណើនឆ្នាំ២០២៤ ពី៦ដល់៦,៥% តាមសេចក្តីសម្រេចចិត្តស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៤ អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Tran Quoc Phuong បានឲ្យដឹងថា ដើម្បីអនុវត្តគោលដៅដែលបានដាក់ចេញ រដ្ឋសភាបានស្នើរដំណោះស្រាយគ្រប់ជ្រុងជ្រោយចំនួន១២ លើគ្រប់វិស័យនៃខឿនសេដ្ឋកិច្ច ដើម្បីអនុវត្តរាល់គោលដៅនិងភារកិច្ច។ 

ក្នុងនោះ នៅឆ្នាំខាងមុខ រដ្ឋសភាបានសម្រេចផ្ដល់អាទិភាពលើការជំរុញកំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សំដៅជំរុញល្បឿនកំណើន ស្ដារឡើងវិញ ដោះស្រាយកំហិតនិងការធ្លាក់ចុះដោយសារផលប៉ះពាល់សត្យានុម័តនៃជំងឺរាតត្បាត COVID-១៩ ក៏ដូចជាផលប៉ះពាល់នៃសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំនេះផងដែរ។

អនុរដ្ឋមន្រ្តី Tran Quoc Phuong៖ មាន​ឱកាសជាច្រើនសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ ប្រភព៖ VGP

យោងតាមអនុរដ្ឋមន្រ្តី Tran Quoc Phuong នាចុងឆ្នាំនេះ វៀតណាមមានឱកាសជាច្រើន តាមរយៈសមិទ្ធិផលនៃសកម្មភាពបញ្ជាណែនាំ និងគ្រប់គ្រង ជាពិសេសកិច្ចការបរទេស បាននាំមកនូវអត្ថន័យដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំខាងមុខ។ ទន្ទឹមនឹងនោះ តាមរយៈការពិនិត្យឡើងវិញនូវកម្លាំងចលករកំណើនសេដ្ឋកិច្ចបានសរឲ្យឃើញពីទិដ្ឋភាពទាំង ៣ រួមមាន ការវិនិយោគ ការនាំចេញ និងអតិថិជនសុទ្ធតែមានឱកាសកំណើនល្អក្នុងឆ្នាំខាងមុខ។ ទាក់ទងនឹងការនាំចេញ វៀតណាមកំពុងមានសន្ទុះស្ដារឡើងវិញល្អជាងខែមុន ដោយទទួលបានសន្ទុះកំណើននាំចេញជាបណ្តើរៗ។ លើវិស័យវិនិយោគ ឱកាសវិនិយោគនៅឆ្នាំខាងមុខគឺល្អណាស់ ជាពិសេសគឺការទាក់ទាញការវិនិយោគពីបរទេសលើវិស័យដូចជា៖ ថាមពលកកើតឡើងវិញ បន្ទះឈីប Semiconductor និងមុខរបរផ្សេងទៀតសម្រាប់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ