|
អនុរដ្ឋមន្ត្រីលោក Vu Hong Nam អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសកូតឌីវ័រ |
(VOV)_អនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកបញ្ហាជន វៀត ណាមនៅឯបរទេស លោក Vu Hong Nam បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណះរដ្ឋកូតឌីវ័រ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩មេសាឆ្នាំ២០១៧។ ប្រទេសកូតឌីវ័រជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមនៅទ្វីបអាហ្វ្រីក ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន៨២០លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។
ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ អនុរដ្ឋមន្ត្រី លោក Vu Hong Nam និងអនុរដ្ឋមន្ត្រី លោក Tran Thanh Nam មកសម្ដែងការគួរសមប្រធានរដ្ឋសភាលោក Guillaume Soro និងអនុប្រធានាធិបតី លោក Daniel Kablan Duncan និងជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម សិប្បកម្ម និងអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកូតឌីវ័រ។អនុរដ្ឋមន្ត្រីការបរទេស លោក Vu Hong Nam អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទីមួយ ជាមួយរដ្ឋមន្ត្រីការបរទេសលោក Marcel Amon Tanoh ផងដែរ៕