អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet។ (រូបថត៖ VNA) |
យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet នេះជាដំណើរ ទស្សនកិច្ចការងារនៅក្រៅប្រទេសលើកដំបូងរបស់លោកប្រធានរដ្ឋ To Lam ចាប់តាំង ពីចូលកាន់តំណែង។ ការដែលលោកប្រធានរដ្ឋអញ្ជើញទៅកាន់ឡាវ និងកម្ពុជាក្នុងដំណើរ ទស្សនកិច្ចការងារលើកដំបូងនេះ មានអត្ថន័យដ៏ធំធេង ដែលបង្ហាញសារដ៏សែន សំខាន់មួយនោះគឺវៀតណាមជានិច្ចកាលគោរពនិងផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយវៀតណាម-ឡាវ និងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាម និងកម្ពុជា។ ដំណើរ ទស្សនកិច្ចនេះក៏គូសសញ្ញានូវដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា ដោយឈរលើមូលដ្ឋាននៃសមភាព ផលប្រយោជន៍ ទៅវិញទៅមក កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការគោរពផល ប្រយោជន៍គ្នាទៅវិញទៅមកផងដែរ។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋ To Lam គ្រោងនឹងមានជំនួបពិភាក្សា និងជំនួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងអស់របស់ឡាវ និងកម្ពុជា។ នេះគឺជាឱកាសដ៏ល្អសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសទាំងពីរពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ វិស័យសំខាន់ៗនៃកិច្ច សហប្រតិបត្តិការ ហើយកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាង មុខផងដែរ៕